អត្ថបទពាណិជ្ជកម្ម
ខេត្តកណ្ដាល ជា​គោលដៅ​ទី​៧ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩
31, Oct 2019 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត នៅ​ខេត្តកណ្ដាល ដែលជា​គោលដៅ​ទី​៧ នៅក្នុង​ឆ្នាំនេះ​។ សិក្ខាសាលា​នេះ​ប្រព្រឹត្តទៅ ក្រោម​ប្រធានបទ «​អ្វី​ជាការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​៖ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​?»​។ ការចូលរួម​លើក​នេះ គឺជា​លើក​ទី​៧​ក្នុង​ឆ្នាំ​២០១៩ និង​ជា​លើក​ទី​១២ បើ​គិត​ចាប់ពី​ការកើតឡើង នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​តាំងពី​ឆ្នាំ​២០១៨​មក​។ គោលបំណង​សំខាន់​នៃ​ការចូលរួម​នេះ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជា​គន្លឹះ​ល្អៗ​សម្រាប់​ការវិនិយោគ ដល់​សាធារណជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​លោក នូវ​ប៉េង ច័ន្ទ​តារា អភិបាលរង​ខេត្តកណ្ដាល បាន​អញ្ជើញ​ជា​កិត្តិយស​ផ្ដល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​នៅ​ខេត្ត​មួយ​នេះ​។ លោក ច័ន្ទ​តារា បានលើកឡើង​ពី​សក្ដានុពល​របស់​ខេត្ត    កណ្តាល និង​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់ គិតគូ​ដល់​ប្រជាពលរដ្ឋ​លើ​គ្រប់​វិស័យ ជាពិសេស​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច ដែល​ស្ដែង​ឱ្យឃើញ​តាមរយៈ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច ដែល​ជួយ​ឱ្យ​កម្ពុជា មាន​កំណើនសេដ្ឋកិច្ច​នៅក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំៗ​។ តាមរយៈ​សិក្ខាសាលា​នេះ លោក នូវ​ប៉េង ច័ន្ទ​តារា ក៏​រំពឹងថា សិក្ខាកាម នឹង​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​វិនិយោគ​បន្ថែម ជាពិសេស លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។  


 
​នៅក្នុង​សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ពី​តំណាង គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ដែរ​។ លោក សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានប្រកាស​បើក​សិក្ខាសាលា​នៅ​ខេត្តកណ្ដាល​ជា​ផ្លូវការ  និង​បានបង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​គោលជំហរ​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា ក្នុងការ​ពង្រីក​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែមទៀត​។ លោក ដា​រ៉ា បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ លោក សុខ ដា​រ៉ា បាន​មានប្រសាសន៍ថា​៖ «​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការបង្កើត​ឱកាស​ការងារ សម្រាប់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ ការបង្កើត​ឱកាស​រកប្រាក់​ចំណូល​ពី​ការវិនិយោគ ការផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​សន្សំ​មកជា​ការវិនិយោគ ការបង្កើត​ជម្រើស​ថ្មី​នៃ​ការវិនិយោគ ការ​បង្វែរ​ការវិនិយោគ​ពី​ក្រៅ​ស្រុក​មក​ក្នុងស្រុក និង​ការបង្កើន​ចំណូល​ជូន​រដ្ឋ​តាមរយៈ​ការបង់ពន្ធ​ជាដើម​»​។​


 
​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស លោក ឡុង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បានធ្វើ​បទ​បង្ហាញ ដើម្បីឱ្យ​សិក្ខាកាម​ងាយ​យល់​និង​ទទួលបាន​ចំណេះដឹង អំពី​ការវិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ ការទប់ស្កាត់ និង​ការកាត់បន្ថយ​ហានិភ័យ​ពី​ការវិនិយោគ និង​យុទ្ធសាស្ត្រ​ល្អៗ ដើម្បី​ទាញយក​ផល​គាប់ប្រសើរ​ពី​ការវិនិយោគ​។ ក្រោម​ការដឹកនាំ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លោក សំណាង ក៏បាន​បង្ហាញ​ពី​ការប្ដេជ្ញា​របស់​ក្រុមហ៊ុន ក្នុងការ​បន្ត​រួម​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ឱ្យ​ល្អប្រសើរ ដូច​ប្រទេស​រីកចម្រើន​ផ្សេងទៀត​ផងដែរ​។​
 
​ចាប់តាំងពី​ឆ្នាំ​២០១៨​មក ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត នៅ​ខេត្ត​ព្រះសីហនុ​, កំពង់ចាម​, សៀមរាប​,  បន្ទាយមានជ័យ​, បាត់ដំបង​, តាកែវ​, កំពត​, កែប​, កំពង់ឆ្នាំង​, ពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន​រួចមកហើយ​។ លោក ប្តេជ្ញា​ថា ក្រុមហ៊ុន​នឹង​បន្តដំណើរ និង​ចែករំលែក​ចំណេះ​ជំនាញ វិនិយោគ​ដល់​សាធារណជន នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​បន្ថែម ឬ​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ តាមរយៈ​គេហទំព័រ www.goldenfxlink.com ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Golden FX Link Capital Co., Ltd. ឬ​ទូរស័ព្ទ​មក​លេខ 023 22 6666៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com