អត្ថបទពាណិជ្ជកម្ម
មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម នឹង​អបអរ​ខួប​លើក​ទី​២០​ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ខ្លួន​
31, Oct 2019 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ ៖ មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម នឹង​ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់ខ្លួន នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩​។ ក្នុង​រយៈពេល​ប្រមាណ ២​ទសវត្សរ៍ មកនេះ មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម បាន​ផ្លាស់ប្តូរ​ពី​កន្លែង​ព្យាបាល​ធ្មេញ​តូច ទៅ​ក្លាយជា​មន្ទីរ​ព្យាបាល​មាត់​ធ្មេញ​ឈានមុខ​គេ​មួយ នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ទីតាំង​ប្រតិបត្តិការ​ជាច្រើន ដោយ​បន្ទប់​ព្យាបាល​បំពាក់​ដោយ​ឧបករណ៍​ទំនើប និង​បច្ចេកវិទ្យា​ខ្ពស់ ព្រមជាមួយ​អ្នកជំនាញ​ឯកទេស​មាត់​ធ្មេញ ដែលមាន​សមត្ថភាព​ច្បាស់​លាស់​ជាច្រើនរូប ទាំង​ខ្មែរ និង​បរទេស​។​
 
​ក្នុង​រយៈពេល​ប្រតិបត្តិ​២០​ឆ្នាំ​កន្លងមកនេះ មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម បាន​បម្រើ​អតិថិជន​ជាង​២០​ម៉ឺន​នាក់ ដែល​ក្នុងនោះ ១៥​ភាគរយ ជា​ជនជាតិ​បរទេស និង​ជា​អ្នកទេសចរ​ផ្នែក​ទន្តសាស្ត្រ​។ អ្វីដែល​កាន់តែ​មោទន​បំផុត​នោះ គឺ​នៅ​ឆ្នាំ​២០១១ បស្ចិម​បាន​ក្លាយជា​មន្ទីរ​ព្យាបាល​ធ្មេញ​របស់​កម្ពុជា ដែល​ទទួលបាន​វិញ្ញាបនបត្រ បញ្ជាក់​ពី​គុណភាព​ស្តង់ដារ  ISO 9001-2008 ពី​ចក្រភព​អង់គ្លេស​។ វិញ្ញាបនបត្រ​នេះ មានន័យថា សេវាកម្ម​ដែល​ផ្តល់ជូន​នៅតាម​សាខា​ទាំងអស់ នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម មានគុណ​ភាព និង​សុវត្ថិភាព​ខ្ពស់បំផុត ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ ក្នុង​វិស័យ​ទន្តសាស្ត្រ និង​សេវា​សុខភាព​មាត់​ធ្មេញ​ដែល​ពាក់ព័ន្ធ​ដទៃទៀត​។​


 
​លោក​ទន្ត​បណ្ឌិត ឡេង តុង សហ​ស្ថាបនិក​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម បាន​មានប្រសាសន៍ថា​៖«​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម ទទួលបាន​ជោគជ័យ​ដូច​សព្វថ្ងៃ គឺ​ដោយសារតែ​ការបន្ត​គាំទ្រ ពី​អតិថិជន​របស់​យើង​។ ដើម្បី​ជាការ​ថ្លែង​អរគុណ​ដល់​អតិថិជន គ្មានអ្វី​ប្រសើរ​ជាង​ការប្តេជ្ញាចិត្ត បន្ត​ផ្ដល់ជូន​នូវ​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់ ដែល​អតិថិជន​ចង់បាន​នោះទេ​។ យើង​ប្ដេជ្ញា​ចិ​ត្ដ បម្រើ​អតិថិជន​របស់​យើង ដោយ​អនុវត្តតាម​ពាក្យស្លោក​របស់​យើង គឺ បង្កើន​ស្នាមញញឹម​របស់​អ្នក ជាមួយ​បច្ចេកវិទ្យា​ទំនើប​បំផុត​។ មនុស្ស​គ្រប់រូប ពិតជា​អាច​ញញឹម​ប្រកបដោយ​ទំនុកចិត្ត ហើយ​បស្ចិម​កំពុងតែ​ប្ដេជ្ញា​ជួយ​អតិថិជន​របស់​យើង​សម្រេច​គោលដៅ​នោះដែរ​»​។​
 
​លោក​ទន្ត​បណ្ឌិត ឡេង  តុង បន្តទៀតថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ បស្ចិម​បាន​វិនិយោគ​លើ​អ្នកជំនាញ​ផ្នែក​ទន្តសាស្ដ្រ​របស់ខ្លួន ដោយ​លើកទឹកចិត្ត​ឱ្យ​ពួកគាត់ បន្ត​ចូលរួម​ក្នុងការ​អប់រំ បណ្តុះបណ្តាល ព្រមទាំង​កម្មវិធីសិក្សា​ពេញ​មួយជីវិត​។ ដោយ​ផ្តោត​សំខាន់ និង​ជា​កត្តា​អាទិភាព​លើ​ការយកចិត្តទុកដាក់​ចំពោះ​អតិថិជន បស្ចិម​បាន​ប្រឹងប្រែង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង នូវ​គុណភាព និង​សុវត្ថិភាព​ជូន​អតិថិជន​។ ដូចនេះហើយ​ទើប​បស្ចិម ត្រូវ​ប្រើប្រាស់​សម្ភារ​ព្យាបាល​មាត់​ធ្មេញ និង​បច្ចេកវិទ្យា​ខ្ពស់ នៅ​គ្រប់​សាខា​ទាំងអស់​របស់ខ្លួន​។  លោក​ទន្ត​បណ្ឌិត ឡេង  តុង ដូច្នេះ​៖«​បស្ចិម​បាន​បំពាក់ ម៉ាស៊ីន​ថត Vatech Green CT 2 X-Ray ដែលជា​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត ដែល​ផ្តល់​រូបភាព​វិនិច្ឆ័យ​ដែលមាន​គុណភាព​ខ្ពស់ ជាមួយ​កាំរស្មី​តិច​បំផុត​។ ម៉ាស៊ីន​ថត​អ៊ិ​ច​រ៉េ​ដ៏​ទំនើប​ចុង​ក្រោយនេះ ក៏​ជួយ​ព​ន្លឿ​ន​ការងារ​ផងដែរ ដោយសារតែ​វា​ប្រើពេល​វេលា​ខ្លី​ជាង​មុន ក្នុង​ការថត​រូបភាព​។ ដោយសារ​បច្ចេកវិទ្យា​នេះ​មានតែ​មួយគត់​នៅ​កម្ពុជា យើង​ពិត​ជាមាន​មោទនភាព​យ៉ាងខ្លាំង​»​។​


 
​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម បាន​បន្ត​រក្សា​ភាព​ឈានមុខ​គេ​ក្នុង​វិស័យ​ទន្តសាស្ដ្រ តាមរយៈ​ការប្តេជ្ញាចិត្ត លើ​ការរួមបញ្ចូល​គ្នា​នូវ​ការច្នៃប្រឌិត​បែប​ទំនើប ដើម្បី​ផ្តល់ជូន​នូវ​គ្រប់​សេវាកម្ម​មាត់​ធ្មេញ​នានា​ដល់​អតិថិជន ទាំង​ការព្យាបាល​ធ្មេញ ការដាក់​ធ្មេញ ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង ការកែ​សម្រស់​ផ្នែក​ទន្តសាស្ត្រ និង​ការពត់​ធ្មេញ​ជាដើម​។  រាល់​ការផ្តល់សេវា​ព្យាបាល​ធ្មេញ​ទាំងអស់ នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម សុទ្ធតែ​ប្រើប្រាស់​ឧបករណ៍​ទំនើប ការធ្វើ​រោគវិនិច្ឆ័យ តាម​រូបភាព​ច្បាស់លាស់ និង​មាន​ឡា​បូ​ផលិត​គ្រាប់​ធ្មេញ​ខ្លួន​ផ្ទាល់ ដែល​អាចឱ្យ​អតិថិជន ទទួល​ការផ្តល់សេវា​ក្នុង​ស្តង់ដារ​តែមួយ​នៅ​គ្រប់​សាខា​។  
 
​រាល់​សម្ភារ និង​ឧបករណ៍​ទន្តសាស្ត្រ សុទ្ធតែ​ត្រូវបាន​នាំចូល និង​ជ្រើសរើស​យ៉ាង​ម៉ត់ចត់​បំផុត ដើម្បី​ធានាថា​មាន​គុណភាព​ខ្ពស់បំផុត​។  ជាក់ស្តែង បស្ចិម​បានជ្រើសរើស​ប្រព័ន្ធ​សម្រាប់​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​តែ​ពីរ​ប៉ុណ្ណោះ គឺ​ប្រព័ន្ធ Straumann ដែលជា​ប្រព័ន្ធ​ត្រូវបានគេទទួលស្គាល់​លំដាប់​លេខ​មួយ​ក្នុង​ពិភពលោក ដែលជា​ផលិតផល​របស់​ប្រទេស​ស្វី​ស និង​ប្រព័ន្ធ OSSTEM លេខ​មួយ​នៅ​តំបន់​អាស៊ី ដែលជា​ផលិតផល​របស់​កូរ៉េខាងត្បូង​។ បន្ថែម​ពីនេះ បស្ចិម​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​អាមេរិក​ឈ្មោះ Invisalign ដែលជា​បច្ចេកទេស​ពត់​ធ្មេញ ដោយ​ប្រើ​ឧបករណ៍​ជ័រ និង​បច្ចេកវិទ្យា​ទំនើប​ឌី​ជី​ល ដែលជា​ជម្រើស​ល្អ​បំផុត​មួយ ក្នុងការ​ធ្វើឱ្យ​ធ្មេញ​លោកអ្នក​ត្រង់​ជួរ​ល្អ​។  ក្រៅពីនេះ យើង​ក៏​ផ្ដល់​ជម្រើស​មួយចំនួនទៀត សម្រាប់​ការពត់​ធ្មេញ ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ពត់​ធ្មេញ Ormco ផលិតផល​ក្រុមហ៊ុន Damon របស់​អាមេរិក​,  BioQuick (Forestadent) របស់​អាល្លឺម៉ង់​ជាដើម​។ ប្រព័ន្ធ​ទាំងនេះ ជា​ឧបករណ៍​ពត់​ធ្មេញ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ដោយមាន​ភាព​រហ័ស ងាយស្រួល និង​បត់បែន​បាន ស្រប​ពេលដែល​ការពត់​តម្រង់​ធ្មេញ​នេះ កំពុង​ក្លាយជា​ជម្រើស​ដ៏​ពេញនិយម​បំផុត របស់​ប្រជាជន​កម្ពុជា ពិសេស​យុវវ័យ​។ ជាមួយ​ភាពទំនើប និង​សមត្ថភាព របស់​ទន្ត​បណ្ឌិត​ជំនាញ​នេះហើយ ដែល​ធ្វើឱ្យ​បស្ចិម ក្លាយជា​មន្ទីរ​ព្យាបាល​ធ្មេញ​ឈានមុខ​គេ​បំផុត ក្នុង​ការផ្តល់​សេវាកម្ម​ពត់​ធ្មេញ​នៅ​កម្ពុជា​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ https://www.pachemdental.com/about-us
​សម្រាប់​ការ​ណាត់ជួបៈ 017 300 300 / 070 300 800
​អ៊ី​ម៉ែ​លៈ [email protected]
 
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com