ជាតិ
សង្គមជាតិ
សមត្ថកិច្ច រកឃើញសពនារីអង់គ្លេសលើផ្ទៃសមុទ្រ ក្រោយបាត់ខ្លួនមួយសប្តាហ៍
31, Oct 2019 , 4:26 pm        
រូបភាព
សមត្ថកិច្ច បានរកឃើញសាកសពនារីជនជាតិអង់គ្លេសឈ្មោះ Bambridge Amelia Louise នៅល្ងាចថ្ងៃទី៣១​ ខែតុលានេះ ក្រោយបាត់ខ្លួនមួយសប្តាហ៍កន្លងមក។ នេះបើតាមលោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ។



លោក ទៀ វិចិត្រ ដែលចូលរួមប្រតិបត្តិការក្នុងការស្វែងរកដែរនោះ សរសេរលើទំព័រហ្វេសប៊ុករបស់លោក ថា សាកសពនេះ រកឃើញនៅក្បែរព្រំដែនសមុទ្រកម្ពុជា-ថៃ។  

លោក ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់បានឡើយពីមូលហេតុដែលនារីអង់គ្លេសនោះ បាត់ខ្លួននិងបាត់បង់ជីវិត។ លោក ប្រាប់ថា សមត្ថកិច្ច​ កំពុងដឹកសពរបស់នាងចេញពីសមុទ្រ។ 

នារី​ជនជាត់អង់គ្លេសនោះ បាន​ចេញពី​ខេត្ត​ព្រះសីហនុ ទៅ​កោះរ៉ុង​សន្លឹម កាលពី​ល្ងាច​ថ្ងៃទី​១៩​ ខែតុលា ហើយ​ចូល​ស្នាក់នៅ​ផ្ទះសំណាក់ Ness Beach​។ កម្លាំង​ជំនាញ​ថា គេ​ប្រទះឃើញ​នាង​លើកចុងក្រោយ​នៅក្នុង​កម្មវិធី​ជប់លៀង នៅ​ឆ្នេរ​កោះរ៉ុង​សន្លឹម នៅម៉ោងប្រមាណ​៣​កន្លះ​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤​ ខែតុលា ឆ្នាំ​២០១៩​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​រកឃើញ​កាបូប និង​សម្ភារ​មួយចំនួន នៅលើ​ផ្ទាំង​ថ្ម​ក្បែរ​ឆ្នេរ​ជិត​កន្លែង​ជប់លៀង​៕


Tag:
 នារីអង់គ្លេស
  បាត់ខ្លួន
  កោះរ៉ុងសន្លឹម
© រក្សាសិទ្ធិដោយ thmeythmey.com