កីឡាអន្តរជាតិ
អន្តរជាតិ
Derby បណ្តេញ​ប្រធាន​ក្រុម Keogh ដែលមាន​ឥរិយាបថ​ច្រឡើសបើស​
31, Oct 2019 , 10:19 pm        
រូបភាព
Derby County នៅ​ថ្ងៃទី​៣០ ខែតុលា បាន​បណ្តេញ​ប្រធាន​ក្រុម​កីឡាករ Richard Keogh ចេញពី​ក្រុម ដោយសារ​រូបគេ​ប្រព្រឹត្តិ​ឥរិយាបថ​មិន​សមរម្យ​ធ្ងន់ធ្ងរ​។ ការបណ្តេញ​នេះ ធ្វើឡើង​បន្ទាប់ពី Keogh បាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​មិត្ត​រួម​ក្រុម​របស់គេ​ពីរ​នាក់​ទៀត​ពីបទ​បើកបរ​ពេល​ស្រវឹង​។​


 
​ក្លិប​ក្នុង​ក្របខណ្ឌ​លី​គ​ទី​២​អង់គ្លេស Championship មួយ​នេះ បាន​បញ្ជាក់ថា​កិច្ចសន្យា​របស់ Keogh ត្រូវ​បញ្ចប់​ភ្លាមៗ​តែម្តង​ចំពោះ​ការប្រព្រឹត្ត​អំពើ​កោងកាច​របស់គេ​។​
«​ដូចដែល​យើង​បាន​និយាយ​ពីដំបូង ក្លិប​នឹងមិន​អត់ឱន​ដល់​កីឡាករ ឬ​បុគ្គលិក​របស់ខ្លួន​រូប​ពា​ដែលមាន​អាកប្បកិរិយា​ច្រឡើសបើស​រហូត​ធ្វើ​ឲ្យ​ខ្លួនឯង និង​មិត្ត​រួមការ​ងារ សមាជិក​ទូទៅ​មាន​បញ្ហា និង​នាំ​ឲ្យ​ខូច​ឈ្មោះ​ក្លិប​នោះឡើយ​»​។ នេះ​ជាការ​រៀបរាប់​ក្នុង​សេចក្តីប្រកាស​របស់​ក្លិប Derby County​។​
 
​ខ្សែការពារ​សញ្ជាតិ​អៀរ​ឡង់ វ័យ​៣៣​ឆ្នាំ ដែលមាន​រយៈពេល​២​សប្តាហ៍​ដើម្បី​ប្តឹង​ឧទ្ធរណ៍ ត្រូវ​អវត្តមាន​ពេញ​មួយ​រដូវ​កាល​បន្ទាប់ពី​រូបគេ​បាន​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី ២៤ ខែកញ្ញា ហើយក៏​បានធ្វើ​ឲ្យ​មិត្ត​រួម​ក្រុម Derby ពីររូប​ទៀត​រួមមាន​ខ្សែបម្រើ Tom Lawrence និង​ខ្សែប្រយុទ្ធ Mason Bennett ត្រូវ​កាត់ទោស​ពីបទ​បើកបរ​ស្រវឹង​។​
Derby County ដែល​នឹង​ទទួលបាន​វីរបុរស Manchester United កីឡាករ Wayne Rooney ក្នុងនាម​ជា​សមាជិក​ក្រុម និង​គ្រូបង្វឹក​នៅ​ខែមករា​ខាងមុខ ឈរ​នៅ​លេខ​រៀង​ទី​១៦ ក្នុង​តារាង​ចំណាត់ថ្នាក់ Championship សព្វថ្ងៃ ដោយ​រកបាន​៨​ពិន្ទុ ពី​ការប្រកួត​១៤​លើក​៕



Tag:
 Derby County
  Richard Keogh
© រក្សាសិទ្ធិដោយ thmeythmey.com