ជាតិ
សង្គមជាតិ
អ្នកកាសែត​ខ្មែរ​៧​នាក់ ទស្សនកិច្ច​មន្ទីរពេទ្យ​ធំៗ​ចំនួន​៤ នៅ​ម៉ាឡេស៊ី​
31, Oct 2019 , 5:39 pm        
រូបភាព
​កូ​ឡា​ឡាំ​ពួ​៖  អ្នកកាសែត​កម្ពុជា​៧​នាក់ មកពី​៤​ស្ថាប័ន បាន​បែង​ចែកគ្នា​ជា​៣​ក្រុម ទៅ​ទស្សនកិច្ច​មន្ទីរពេទ្យ​សំខាន់ៗ​ចំនួន​៤ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី​៣១ ខែតុលា​ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រៅពី​អ្នកកាសែត​កម្ពុជា ក៏មាន​អ្នកកាសែត​ច្រើន​ស្ថាប័ន​មកពី​ប្រទេស​ចំនួន​៧ ទៀតផង​ដែរ​។​

 
​មន្ទីរ​សំខាន់ៗ​ទាំង​៤​នោះ មាន Institut Jantung Negara Kuala Lumpur, Sunfert International Fertilyty Kuala Lumpur, KPJ Ampang Puteri និង Gleneagles Kuala Lumpur​។ ក្នុងចំណោម​មន្ទីរពេទ្យ​ទាំងនេះ អ្នកសារព័ត៌មាន​ថ្មីៗ និង ភ្នំពេញ ប៉ុ​ស្ត៍ បាន​ទស្សនកិច្ច​និង​ឈ្វេងយល់​ដោយផ្ទាល់ នៅ​មន្ទីរពេទ្យ KPJ Ampang Puteri នា​រសៀល​ថ្ងៃទី​៣១ ខែតុលា ហើយនឹង​បន្តទៅ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​៣​ទៀត​ពេញ​មួយថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​។​


 
KPJ Ampang Puteri  គឺជា​មន្ទីរពេទ្យ ព្យាបាល​ជំងឺ​ទូទៅ ពិសេស​ព្យាបាល​ជំងឺ​បេះដូង វះកាត់​ឆ្អឹងខ្នង និង វះកាត់​កែ​សម្ផស្ស​។ បច្ចុប្បន្ន​មន្ទីរពេទ្យ​នេះ បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​ឯកទេស​ផ្សេងៗ​ចំនួន​២៥​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ លើសពីនេះ ក៏មាន​សហការ​ជាមួយ​មន្ទីរពេទ្យ​២​នៅ​ឥណ្ឌូនេស៊ី និង​២​ទៀត​នៅ​ប្រទេស​ថៃ និង​បង់​ក្លា​ដេ​ស​។​
 
​សូមជម្រាបថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើ​វិស័យ​ទេសចរណ៍ _ វេជ្ជសាស្ត្រ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ មាន​រយៈពេល​៤ គឺ​ចាប់​ពីថ្ងៃ​៣០​តុលា​_២​វិច្ឆិកា ឆ្នាំ​២០១៩ ដែលមាន​អ្នកកាសែត ចំនួន​៨០​នាក់ អ​ញ្ញើញ​មក​ទាំង​៨​ប្រទេស​។ ក្នុងនោះ​ក្រៅពី​កម្ពុជា មាន​ឥណ្ឌូនេស៊ី​, ឥណ្ឌា​, ចិន​, មី​យ៉ាន់​ម៉ា​, ព្រុយ​ណេ​, វៀតណាម និង​បង់​ក្លា​ដេ​ស​៕
 











Tag:
 ​អ្នកកាសែត​ខ្មែរ​
  ទស្សនកិច្ច​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com