កីឡាជាតិ
ជាតិ
លី​គ​៖ ព្រះខ័ន​រាជ​ស្វាយរៀង​អាច​រក្សា​កំណត់ត្រា​មិន​ចាញ់​? វិសាខា​អាច​បាន​លេខ​២?
01, Nov 2019 , 9:43 am        
រូបភាព
កីឡាករឆេង ម៉េង នៃក្រុម​វិសាខា នា​ការប្រកួតកន្លងមក។ វិសាខា ព្យាយាម​រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​២នៅ​ក្នុងលីគ​ដែល​ជាចំណាត់ថ្នាក់​ខ្ពស់​បំផុត​របស់ក្លិប​ថ្មីថ្មោងមួយនេះ។ រូបថត CNCC
កីឡាករឆេង ម៉េង នៃក្រុម​វិសាខា នា​ការប្រកួតកន្លងមក។ វិសាខា ព្យាយាម​រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​២នៅ​ក្នុងលីគ​ដែល​ជាចំណាត់ថ្នាក់​ខ្ពស់​បំផុត​របស់ក្លិប​ថ្មីថ្មោងមួយនេះ។ រូបថត CNCC
ដោយ: ថ្មីៗ
​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​២០១៩ ឈានដល់​ជំនួប​ចុងក្រោយ​ជា​បន្តបន្ទាប់ ក្រោយ​សាលា​បាល់ទាត់​ជាតិ​បាទី​ដែលជា​ក្រុម​បាត​តារាង បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៤-៤ ជាមួយ​សូល​ទី​ឡូ​អង្គរ​។ ថ្ងៃ​សុក្រ​នេះ មាន​ជំនួប​ចំនួន​៣​បន្ថែមទៀត​។ ទោះបីជា​យ៉ាង​លើក​ពាន​ដោយ​ស្វ័យប្រវត្តិ​ក៏ដោយ ប៉ុន្តែ​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវការ​រក្សា​កំណត់​មិន​ចាញ់​ក្នុង​រដូវ​កាលនា​ជំនួប​ចុងក្រោយ​ជាមួយ​ណាហ្គា​វើ​លដ៍​នៅ​ស្តា​ត​ចាស់​។ សម្រាប់​វិសាខា ពួកគេ​ត្រូវ​ការបញ្ចប់​ចំណាត់ថ្នាក់​លេខ​២ ដែលជា​ទីតាំង​ល្អ​បំផុត​របស់​ក្លិប​ក្នុង​ក្របខណ្ឌ​កំពូល ខណៈ​បឹងកេត​ប្រើប្រាស់​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ ដើម្បី​ស្វាគមន៍​គិរីវង់​សុខ​សែន​ជ័យ​។​

 
​តារាង​ចំណាត់ថ្នាក់​៖
 
១.​ព្រះខ័ន​រាជ​ស្វាយរៀង ៦៥​ពិន្ទុ (+៦៩)
២. វិសាខា ៥៥​ពិន្ទុ (+៥៣)
៣. ណាហ្គា​វើ​លដ៍ ៥២​ពិន្ទុ (+៥៧)
៤. បឹងកេត ៤៩​ពិន្ទុ (+៣១)
៥. អង្គ​រថា​ហយ​ហ្គឺ​រ ៤៦​ពិន្ទុ (+៣៥)
៦. ភ្នំពេញ​ក្រោ​ន ៤៥​ពិន្ទុ (+៣៨)
៧. ក្រសួងការពារជាតិ ៣៨​ពិន្ទុ (+១៤)
៨. សូល​ទី​ឡូ​អង្គរ ៣៥​ពិន្ទុ (-២)
៩. គិរីវង់​សុខ​សែន​ជ័យ ៣៤​ពិន្ទុ (+១២)
១០. អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៣១​ពិន្ទុ (-១១)
១១. នគរបាលជាតិ ២៨​ពិន្ទុ (+២)
១២. អគ្គិសនី​កម្ពុជា ១៦​ពិន្ទុ (-៥០)
១៣. ខេត្តកំពង់ចាម ៦​ពិន្ទុ (-១៦១)
១៤. សាលា​បាល់ទាត់​ជាតិ​បាទី ៤​ពិន្ទុ (-៨៧)
 
​កម្មវិធី​ប្រកួត​នៅ​ម៉ោង​៣ និង​៣០​នាទី​រសៀល​៖
 
-​ណាហ្គា​វើ​លដ៍ ជួប ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ស្តា​ត​ចាស់​
-​បឹងកេត ជួប គិរីវង់​សុខ​សែន​ជ័យ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ​
-​នគរបាលជាតិ ជួប វិសាខា នៅ​កីឡដ្ឋាន អគ្គិសនី​កម្ពុជា​

Tag:
 ​បាល់ទាត់​
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com