អត្ថបទពាណិជ្ជកម្ម
ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន ម​.​ក បាន​បង្កើត​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ក្រោម​ចំណងជើង​ថា “​កម្មវិធី​លើកស្ទួយ​សិល្បៈ​គំនូរ​ស្នាដៃ​កូន​ខ្មែរ​”
01, Nov 2019 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​សិល្បៈ​គំនូរ​ស្នាដៃ​កូន​ខ្មែរ ក៏ដូចជា​ផ្ដល់ឱកាស​ឱ្យ​ប្អូនៗ​កុមារៗ​បាន​ដុសខាត់​នូវ​គំនិត​ច្នៃប្រឌិត និង​បង្កើន​ការស្រមើស្រមៃ​របស់ខ្លួន ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន ម​.​ក ហៅ​កាត់​ថា KDSB បាន​បង្កើត​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​មួយ ឈ្មោះថា​«​កម្មវិធី​លើកស្ទួយ​សិល្បៈ​គំនូរ​ស្នាដៃ​កូន​ខ្មែរ​» កាលពី​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩​។​
 
​ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​សិល្បៈ​គំនូរ​ស្នាដៃ​កូន​ខ្មែរ ក៏ដូចជា​ផ្ដល់ឱកាស​ឱ្យ​ប្អូនៗ​កុមារៗ​បាន​ដុសខាត់​នូវ​គំនិត​ច្នៃប្រឌិត និង​បង្កើន​ការស្រមើស្រមៃ​របស់ខ្លួន ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន ម​.​ក ហៅ​កាត់​ថា KDSB បាន​បង្កើត​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​មួយ ឈ្មោះថា “​កម្មវិធី​លើកស្ទួយ​សិល្បៈ​គំនូរ​ស្នាដៃ​កូន​ខ្មែរ​” នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩​នេះ​។​
 
​នៅក្នុង​ព្រឹត្តិការណ៍​នេះ KDSB បាន​អញ្ជើញ​គ្រូ​ជំនាញ​ផ្នែក​គូរគំនូរ​ពី​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ​ចំនួន​ពីររូប គឺ លោកគ្រូ ផាន់ ពន្លក (​ប្រធាន​សាលា​សិល្បៈ​សូន​រូប​) និង លោកគ្រូ អ៊ុច សា​វិ​ន (​គ្រូបង្រៀន​ផ្នែក​សិល្បៈ​សូន​រូប​) ដើម្បី​ធ្វើការ​ចែករំលែក​ចំណេះដឹង​អំពី​សិល្បៈ​គំនូរ និង​បង្ហាត់បង្ហាញ​ដល់​ប្អូនៗ​កុមារ​ដែល​បាន​ចូលរួម​ប្រកួត​គូរគំនូរ​។​


 
​ក្រៅពី​បានទទួល​នូវ​អនុសាសន៍​ល្អៗ​ទាក់ទង​នឹង​សិល្បៈ​គំនូរ​ហើយ ប្អូនៗ​កុមារ​មានឱកាស​គូរគំនូរ​ទីក្រុង​ភ្នំពេញ​ដ៏​ស្រស់ត្រកាល​នាពេល​ព្រឹក ដោយ​ប្រើប្រាស់​ការស្រមើស្រមៃ និង​ភាព​ច្នៃប្រឌិត​របស់ខ្លួន​ពីលើ​អគារ​នៃ​ធនាគារ KDSB ទៀតផង​។​
 
​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្អូនៗ KDSB បាន​ជូន​រង្វាន់ iPad Pro 10.5" មួយគ្រឿង​ដល់​ជ័យលាភី​លេខ​១ កង់​មួយគ្រឿង​ដល់​ជ័យលាភី​លេខ​២ តុ​សិក្សា​១​ឈុត​ដល់​ជ័យលាភី​លេខ​៣ ហើយ​ផ្ទាំងគំនូរ​របស់​ប្អូន​ទាំងបី​ក៏​នឹងត្រូវ​ដាក់តាំង​បង្ហាញ​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ផងដែរ​។ ចំពោះ​ប្អូនៗ​ទាំង​២៩​រូប​ដែល​បាន​ចូលរួម​ប្រកួត ម្នាក់ៗ​ទទួលបាន​គូ​ល័​រ​និង​ខ្មៅ​ដៃ​គូរគំនូរ​មួយឈុត ឈុត​សុខភាព KDSB មួយឈុត និង​សម្ភារៈ​សិក្សា​មួយចំនួនទៀត​។​
 
​ប្អូនៗ​ដែល​បាន​ចូលរួម​ប្រកួត ព្រមទាំង​អាណាព្យាបាល​ដែល​អញ្ជើញ​មក​ចូលរួម បាន​សម្ដែង​ការពេញចិត្ត​តាមរយៈ​ទឹកមុខ​ដ៏​រីករាយ និង​ចូលរួម​គ្រប់​សកម្មភាព ដូចជា​ការ​ញ៉ាំ​អាហារ​ជុំគ្នា និង​ការថតរូប​កម្សាន្ត​ជាដើម​។​


 
 

 
KDSB សូម​ថ្លែងអំណរគុណ​ដល់​លោកគ្រូ អាណាព្យាបាល និង​ប្អូនៗ​កុមារ​ទាំងអស់​សម្រាប់​ទឹកចិត្ត​ដ៏​មុតមាំ​ក្នុងការ​ចូលរួមចំណែក​លើកស្ទួយ​វិស័យ​សិល្បៈ​គំនូរ​ខ្មែរ​។​
​ធនាគារ​នឹង​នៅតែ​ជួយ​គាំទ្រ​ដល់​សិល្បៈ​គំនូរ​ស្នាដៃ​កូន​ខ្មែរ​យើង​បន្តទៀត​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com