កូន​ផ្សោ​តទី​១១​ត្រូវបាន​ប្រទះឃើញ​នៅ​អន្លង់​ផ្សោត​កាំ​ពី​ខេត្តក្រចេះ​
ជាតិ
កូន​ផ្សោ​តទី​១១​ត្រូវបាន​ប្រទះឃើញ​នៅ​អន្លង់​ផ្សោត​កាំ​ពី​ខេត្តក្រចេះ​
01, Nov 2019 , 10:57 am        
រូបភាព
ប្រភពរូបភាពពីហ្វេសប៊ុក៖ WWF-Cambodia អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ
ប្រភពរូបភាពពីហ្វេសប៊ុក៖ WWF-Cambodia អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ
​ដោយ​៖ ផាត ដា​ណេ
 
​ភ្នំពេញ​៖ កូន​ផ្សោត​មួយ​ក្បាល​ទើប​ចាប់កំណើត​បាន​ប្រហែល​មួយថ្ងៃ ត្រូវបាន​ប្រទះឃើញ កាលពី​ថ្ងៃទី​២៨ តុលា ឆ្នាំ​២០១៩ នៅក្នុង​ក្រុម​ហ្វូ​ម​សត្វ​ផ្សោត​ធំ ដែលមាន​ចំនួន​ប្រមាណ​៧​ក្បាល ស្ថិតនៅ​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

 
​ក្រោយ​ទទួលបាន​ដំណឹង​នេះ​ពី​មន្ត្រី​ប៉ូលីស​ទេសចរណ៍ ប្រចាំការ​នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី ក្រុម​ស្រាវជ្រាវ​សត្វ​ផ្សោត ដែល​រួមមាន​ក្រុមការងារ​អង្គការ WWF-​កម្ពុជា និង​រដ្ឋបាល​ជលផល ប្រចាំខេត្ត​ក្រចេះ បាន​ចុះ​តាមដាន និង​ផ្តិត​យក​ទិដ្ឋភាព​ដែល​កូន​ផ្សោត​នោះ កំពុង​នៅ​ជាមួយ​ហ្វូ​ម​សត្វ​ផ្សោត​ធំ​។​
 
​យោងតាម អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF-Cambodia) កូន​ផ្សោត​ដែល​បាន​ប្រទះឃើញ​ថ្មី​នេះ គឺជា​កូន​ផ្សោ​តទី​១១ ហើយ​ដែល​ត្រូវបាន​កត់ត្រា​ថា​បានកើត​នៅក្នុង​ឆ្នាំ​២០១៩ ចាប់ពី​ខែមករា រហូតដល់ ខែតុលា ឆ្នាំ​២០១៩ នេះ​៕

Tag:
 ផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com