អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូនជំនាន់ថ្មី vivo Y11 សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh តម្លៃត្រឹម $139 មានវត្តមាននៅលើទីផ្សារហើយ!
× vivo Y11 គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើងប្រកបដោយភាពច្នៃប្រឌិត និងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យ នាពេលសម័យថ្មីនេះតែម្តង។ ក្រឡេកមកមើលការរចនារបស់ស្មាតហ្វូន vivo Y11 នេះវិញ ចំពោះផ្នែកខាងមុខ និងខាងក្រោយ មានភាពភ្លឺថ្លាចែកចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។
Y11 ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.35” ដែលហៅថា Halo FullviewTM Display មានផលធៀបអេក្រង់ 19.3:9 និងអត្រាផ្ទៃអេក្រង់ 89% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះកាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀត លោកអ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងធំទូលាយ ដែលព្រមមកជាមួយរចនាឡើងមានភាពងាយស្រួលនៅក្នុងការកាន់។
សម្រាប់ផ្នែកកាមេរ៉ាមុខភ្ជាប់មកជាមួយទំហំ 8MP អាចថតរូបបានច្បាស់។ ដើម្បីធានាបានថាអ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y11 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នក នូវភាពស្រស់ស្អាតបានកាន់តែប្រសើរឡើង សម្រាប់ផ្ទៃមុខ។ រីឯកាមេរ៉ាក្រោយវិញ ត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 2 គ្រាប់ ដែលមានទំហំ 13MP+2MP។ រឹតតែពិសេសនោះ ចំពោះផ្នែកកម្លាំងថ្មវិញ មានទំហំធំរហូតដល់ 5000mAh។
លើសពីនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅក្នុងការសន្សំសំចៃថាមពលថ្ម ធ្វើឲ្យការកាន់ថ្មបានយូរ និងបង្កើនថាមពលថ្មបានទៀតផង។ Y11 ដំណើរការដោយ Processor ប្រភេទ octa-core ដែលមានទំហំ 12nm និងមានល្បឿន 1.95 GHz។ វាមាន Ram 3GB & Rom 32GB ហើយលក្ខណៈពិសេសរបស់ Funtouch OS 9.1 ផ្អែកលើ Android 9 ។ ដូចនេះហើយទើបធ្វើឲ្យទូរស័ព្ទដៃមួយនេះ កាន់តែមានភាពងាយស្រួលជាងមុន។ ជាមួយនឹងពណ៌របស់ Y11 នេះវិញ គឺយើងមានជម្រើសថ្មីពីរពណ៌ផងដែរ គឺ Mineral Blue (ពណ៌ស្លែខៀវ) និង Agate Red (ពណ៌ក្រហមក្រមៅ)។ កាន់តែពិសេសនោះ សម្រាប់តម្លៃរបស់វាវិញ គឺត្រូវបានដាក់លក់នៅលើទីផ្សារ ក្នុងកញ្ចប់តម្លៃ $139 តែប៉ុណ្ណោះ។
សម្រាប់អតិថិជនរបស់ vivo ដែលចង់ក្លាយខ្លួនជាម្ចាស់ស្មាតហ្វូនជំនាន់ក្រោយ vivo Y11 នេះ អ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ vivo ចាប់ពីថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០១៩ នេះតទៅ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com