កំណាព្យ
ជាតិ
×
ដាំដុះរុក្ខាប្រាថ្នាផ្កាផ្លែ ស្ទូងស្រូវក្នុងស្រែសង្ឃឹមបានផល
ធ្វើបុណ្យដាក់ទានចង់បានកុសល ជួយផុតគ្រោះកលផ្តល់ក្តីសុខសាន្ត។
បុរាណលោកផ្តាំឲ្យចាំគ្រប់ប្រាណ ផលល្អយើងបានក៏ព្រោះពូជដែរ
ដាក់ជីបោចស្មៅល្ងាចព្រឹកនឹកថែ ទាំងចម្ការស្រែថួនថែកុំធុញ។
រីឯសង្គមក៏ត្រូវជំរុញ បន្តកុំធុញបណ្តុះពូជល្អ
អប់រំប្រដៅកូនចៅតៗ ពូជមនុស្សល្អចាប់ផ្តើមពីផ្ទះ។
អំណាចធនធានអាចឈានជម្នះ រឿងរាំងគាំងស្ទះដែលមានប៉ុន្មាន
មនុស្សពូកែជួយខ្មែររឹតថ្កាន ធនធានចំណានចំណេញចំណាប់។
ច្នេះធនធានឆ្នើមផ្តើមច្នៃឲ្យឆាប់ ថែធនធានស្រាប់មានគ្រប់វិស័យ
បណ្តុះបន្ថែមឲ្យទាន់សម័យ រួមស្រាក់ស្រុះដៃគ្មានថ្ងៃខ្មែរក្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com