ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា ចូលរួម​លើកកម្ពស់​យុវវ័យ តាមរយៈ​កីឡា​
01, Nov 2019 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា មិន​ត្រឹម​តែមាន​ទិសដៅ​ផ្តល់​សេវាកម្ម​ធនាគារ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធនាគារ​ក៏មាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​គាំទ្រ និង​លើកស្ទួយ​សង្គម វប្បធម៌ និង​សិល្បៈ​កម្ពុជា​ផងដែរ​។​
 
​ជាក់ស្តែង​ថ្មីៗ​នេះ ធនាគារ​បាន​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា តាមរយៈ​ការធ្វើជា​អ្នក​ឧបត្ថម្ភ​ធំ​របស់​អង្គការ​កម្ពុជា​បាល់ឱប (Kampuchea Balopp) ដែលជា​អង្គការ​មួយ​ជួយ​បង្រៀន​កុមារ​កម្ពុជា​ដែលមាន​ជីវភាព​លំបាក ឬក៏​ពិការ​ឲ្យ​ស្គា​ល់ពី​ជិវិត តាមរយៈ​ការលេង​កីឡា​។ 
 
​ធនាគារ​ក៏មាន​សេចក្តី​រីករាយ​ជាខ្លាំង​ដែល​បាន​ចូលរួម​ទស្សនាការ​ប្រកួត​កីឡា​បាល់ឱប ដែល​បានរៀបចំ​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ដោយ​អង្គការ​កម្ពុជា​បាល់ឱប ដោយមាន​ការចូលរួម​ប្រកួត​ពី​សំណាក់​ក្រុមកីឡា​បាល់ឱប​ពី​ប្រទេស​មួយចំនួន ក្នុងនោះ​មាន​ដួច​ជា កម្ពុជា អូស្ត្រាលី បារាំង (​កោះ Reunion) ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ប្រទេស​មួយចំនួនទៀត នៅ​តំបន់​អាស៊ី​។ ធនាគារ​ក៏​សូម​អបអរសាទរ​ផងដែរ​ដល់​ក្រុមកីឡា​ទាំង ៣ ដែល​បានឈ្នះ​នៅក្នុង​ការប្រកួត​លើក​នេះ ក្នុងនោះ​មាន ក្រុម Bangkok Southerners ក្រុម Shining Rahus និង​ក្រុម Zarlequeen​។​


 
​សូមបញ្ជាក់ថា កីឡា​បាល់ឱប​បាន​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា​មិនបាន​ប៉ុន្មាន​ឆ្នាំ​ទេ ប៉ុន្តែ​កីឡា​នេះ​មានការ​ពេញនិយម​ច្រើន​ពី​សំណាក់​យុវវ័យ​ជំនាន់​ក្រោយ​។ សម្រាប់​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា ដែលជា​ធនាគារ​អឺរ៉ុប​តែមួយគត់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា វា​ជា​មោទនភាព​មួយ​ធំ​ណាស់​ដែល​បាន​ចូលរួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​នេះ​។​
 
​ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា (https://www.bredcambodia.com) គឺជា​ធនាគារ​ដ៏​គួរ​ឲ្យ​ទុកចិត្ត និង​មាន​ផ្ដល់​សេវា​ជាច្រើន​ដូចជា កម្ចី​ទិញ​ផ្ទះ រថយន្ត សេវា​សន្សំ បញ្ញើ កម្ចី​សម្រាប់​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម កម្ចី​សម្រាប់​ជនបរទេស ជាមួយ​អត្រា​ការប្រាក់​សមរម្យ​បំផុត​។ ថ្មីៗ​នេះ ធនាគារ ប៊ែ​ង ខេ​ម​បូ​ឌា បានចាប់ផ្តើម​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ទន់ សម្រាប់​សហគ្រិន​ជា​ស្ត្រី​របស់ខ្លួន ឈ្មោះ “Shine”​។ កម្មវិធី​នេះ​មាន​គោលបំណង​ផ្ដល់​ការគាំទ្រ​ដល់​ធុរជន​កម្ពុជា ក្នុង​ការកសាង​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការរៀបចំ​សន្និសីទ និង​សិក្ខាសាលា​នានា សំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជំនាញ​ទន់ និង​ជំនាញ​គ្រប់គ្រង​សម្រាប់​សហគ្រិន​ស្ត្រី​។​



© រក្សាសិទ្ធិដោយ thmeythmey.com