អត្ថបទពាណិជ្ជកម្ម
មកដល់​ឆាប់ៗ​! ឱកាស​ការងារ​ពី​ប្រា​សាក់​ដែលជា​និយោជក​នៃ​ជម្រើស​នា​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩
01, Nov 2019 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រា​សាក់​មាន​សេចក្តី​រីករាយ​សូម​ជម្រាបជូន​ថា នៅ​ថ្ងៃទី​២ និង​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំជាងគេ​នៅ​កម្ពុជា និង​ជា​និយោជក​នៃ​ជម្រើស នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៨​យប់ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ផ្តល់ឱកាស​ការងារ​ជាច្រើន​មុខតំណែង​ដល់​និស្សិត និង​បេក្ខជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​។​
 
​សូមបញ្ជាក់ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលមាន​បទដ្ឋាន​ការងារ​ច្បាស់លាស់ បរិយាកាស​ការងារ​ល្អ ទទួលបាន​អត្ថប្រយោជន៍​ច្រើន ធ្វើការ​នៅ​ជិត​ផ្ទះ អាច​អភិវឌ្ឍ​និង​បង្កើន​សមត្ថភាព​ខ្លួន ផ្តល់​និរន្តរភាព​ការងារ​យូរអង្វែង ជាពិសេស​ទៅទៀត​នោះ​គឺ​គោរព​តាមច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


 
​នៅក្នុង​កម្មវិធី​នេះ បេក្ខជន​ទាំងអស់​អាចដាក់​ពាក្យ និង​ទទួលបាន​ការប្រឹក្សា​អំពី​អាជីព​ការងារ ជាមួយ​ក្រុមការងារ​ជ្រើសរើស​បុគ្គលិក​របស់​ប្រា​សាក់ បាន​ភ្លាមៗ ដោយ​ភាព​រាក់ទាក់ និង​ស្និទ្ធស្នាល​បំផុត​។​
 
​ឱកាស​ការងារ​ជាច្រើន​មុខតំណែង​ដែល​ប្រា​សាក់​កំពុង​ផ្ដល់ជូន​សម្រាប់​ប​ម្រើ​ការងារ​នៅ​សាខា​ទាំង​២៥​ខេត្ត​-​រាជធានី​៖ 
 
•​ ​បេឡាធិការ​
•​ ​មន្ត្រី​ឥណទាន​
•​ ​មន្ត្រី​ឥណទាន​សហគ្រាស​ខ្នាតតូច និង​មធ្យម​
•​ ​មន្ត្រីរដ្ឋបាល​កម្ចី​
•​ ​មន្ត្រី​បម្រើសេវា​អតិថិជន​
•​ ​បុគ្គលិក​ផ្នែក​លក់​និង​ទីផ្សារ​
•​ ​បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​
•​ ​បុគ្គលិក​ផ្នែក​សវនកម្ម​
•​ ​បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា​
•​ ​បុគ្គលិក​ផ្នែក​សេវា​ធនាគារ​
•​ ​បុគ្គលិក​ផ្នែក​ធនធានមនុស្ស​
•​ ​បុគ្គលិក​ផ្នែក​គ្រប់គ្រង​ហានិភ័យ​
•​ ​បុគ្គលិក​ផ្នែក​ប្រព័ន្ធ​ធនាគារ​ស្នូល​
•​ ​បុគ្គលិក​ស្ម័គ្រចិត្ត​
 
​ដូច្នេះ សូមកុំ​ខកខាន​ឱកាស​ដ៏​ល្អ​នេះ​! សូម​ត្រៀម CV ដោយ​ទាញយក​ទម្រង់​ស្នើសុំ​បម្រើ​ការងារ តាមរយៈ​ https://www.prasac.com.kh/kh/careers/online-application-form ដើម្បី​ដាក់ពាក្យ​បម្រើ​ការងារ​ជាមួយ​ប្រា​សាក់ នៅ​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ នៅ​ថ្ងៃទី​២​និង​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។​
 
​គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ នេះ ប្រា​សាក់​មាន​បុគ្គលិក​សរុប​ប្រមាណ​ជា​៩០០០​នាក់ ក្នុង​មុខតំណែង និង​ជំនាញ​ផ្សេងៗ​គ្នា​ជាច្រើន និង​កំពុង​ប្រតិបត្តិការ​ទូទាំង​កម្ពុជា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com