CDC អនុម័ត​ឲ្យ​ក្រុមហ៊ុន​២ បោះទុន​ជាង​៦​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​កាត់ដេរ នៅ​ភ្នំពេញ​និង​កំពង់ស្ពឺ​
ជាតិ
CDC អនុម័ត​ឲ្យ​ក្រុមហ៊ុន​២ បោះទុន​ជាង​៦​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​កាត់ដេរ នៅ​ភ្នំពេញ​និង​កំពង់ស្ពឺ​
01, Nov 2019 , 8:19 pm        
រូបភាព
ប្លង់ទីតាំងនៃគម្រោងវិនិយោគ រូបភាពពី CDC
ប្លង់ទីតាំងនៃគម្រោងវិនិយោគ រូបភាពពី CDC
​ក្រុមប្រឹក្សា​អភិឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​២ បោះទុន​វិនិយោគ​ជាង​៦​លាន​ដុល្លារ លើ​គម្រោង​រោងចក្រ​កាត់ដេរ និង​អាចជួយ​បង្កើត​ការងារ​ប្រមាណ​២០០០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្តកំពង់ស្ពឺ​។


 
​ក្រុមប្រឹក្សា​អភិឌ្ឍន៍​បានអនុម័ត​ឲ្យ​ក្រុមហ៊ុន SUNRISE FASHION (CAMBODIA) CO., LTD លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្រោមខ្នើយ និង​ស្រោមពូក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ពោធិ៍​អង្គ្រង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។ ក្រុមហ៊ុន​នេះ បាន​បោះទុន​វិនិយោគ​ប្រមាណ​៣,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២៥៥​កន្លែង​។​
 
​ចំណែក​ក្រុមហ៊ុន​មួយទៀត​គឺ YONG LI HUA DEVELOPMENT CO., LTD គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្រោមដៃ មួក និង​កាបូប​យួរដៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ គម្រោង​នេះ បាន​បោះទុន​វិនិយោគ​ប្រមាណ​២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨២៨​កន្លែង​៕ 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com