ជាតិ
១០​ខែ អាជ្ញាធរ រកបាន​ជាង​៨០​លាន​ដុល្លារ​ពី​ការ​ទស្សនា​ប្រាសាទ​, យក​ជាង​៣​លាន​ដុល្លារ ទៅ​ជួយ​គន្ធបុប្ផា​
01, Nov 2019 , 9:19 pm        
រូបភាព
ទិដ្ឋភាពនៅមុខអង្គរតូច
ទិដ្ឋភាពនៅមុខអង្គរតូច
​ភ្នំពេញ​៖ ក្នុង​រយៈពេល​១០​ខែ​ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំនួន​ជាង​៨០​ដុល្លារ ហើយនឹង​ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុ​ជាជាង​៣,៦​ដុល្លារ​។ នេះ​បើតាម​គ្រឹះស្ថាន​អង្គរ ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ប្រចាំ​ខែតុលា​ឆ្នាំ​២០១៩​។​


 
​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ប្រចាំ​ខែតុលា​ឆ្នាំ​២០១៩ ចេញ​ដោយ​គ្រឹះស្ថាន​អង្គរ បានបញ្ជាក់​ថា​នៅ​ខែតុលា​ឆ្នាំ​២០១៩ រមណីយដ្ឋាន​អង្គរ​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១,៤​នាក់ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨ ថយចុះ ២៤,៩៣​ភាគរយ​។ ចំណែក​ចំនួន​ទឹកប្រាក់​ដែល​បាន​ពី​ការទិញ​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ក្នុង​ខែតុលា មាន​ជាង​៦,៣​លាន​ដុល្លារ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨ ថយចុះ ២៣,៨០​ភាគរយ​។​
 
​សម្រាប់​រយៈពេល​១០​ខែ  គិតពី​ខែមករា​ដល់​ខែតុលា ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​មាន​ជាង​១,៨​លាន​នាក់ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ថយចុះ ១៣,៦៩ ភាគរយ​។ ក្នុង​រយៈពេល​១០​ខែ​នេះ ចំណូល​សរុប​ទទួលបាន​ជាង ៨០​ដុល្លារ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨ ថយចុះ​១៤,០៨​ភាគរយ​៕

Tag:
 ប្រាសាទ​អង្គរ​
  គន្ធបុប្ផា​
  មូលនិធិ​
  អង្គរវត្ត​
  រមណី​ដ្ឋា​ន​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com