ពីនេះ ពីនោះ
«វៀង»មានន័យខុសពី«វាង»ដូចម្តេច?
× មានសូរសព្ទដូចគ្នាក៏ពិតមែន តែ«វៀង»នេះ និង«វាង»នោះមានន័យខុសគ្នាស្រឡះ។ វចនានុក្រមខ្មែរបញ្ជាក់ថា «វៀង»សំដៅលើ រាជធានី,វាំង,ក្រុង និងកំពែងក្រុង។
វៀងចន្ទន៍ គឺក្រុងចន្ទន៍ ដែលមាននៅក្នុងប្រទេសឡាវប៉ែកខាងកើត។ ចំណែក«វាង»នេះជាគុណសព្ទ ដែលមានន័យថា វៀចវែង ដូចជា ផ្លូវវាង,គំនិតវាង,សម្តីវាង ជាដើម។
វចនានុក្រមសម្តេច ជួន ណាត បានលើកឡើងពាក្យមួយចំនួនដែលមានសទិសសូរ(ពាក្យដែលមានសូរសៀងដូចគ្នា តែអត្ថន័យខុសគ្នា)នោះមានពាក្យ ក,ករ,ក៏, កា,ការ,ការណ៍,កាណ៍,កោដិ,កោដ្ឋ,កោត, ធុន,ធន់, ប្រមាទ,ប្រមាថ, ខណ្ឌ,ខន្ធ,ខាន់ ឬខ័ន ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com