ជាតិ
ផលិតផល Confirel ដាក់តាំង​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ាន​-​ជប៉ុន​នៅ​ជប៉ុន​
02, Nov 2019 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នាវា​យុវជន​អាស៊ាន​កម្ពុជា​ចំនួន​២៩​នាក់​បាន​យក​ផលិតផល​ខ្មែរ ពី​ក្រុមហ៊ុន Confirel ទៅធ្វើជា​កាដូ និង​ដាក់តាំង​នៅក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ាន​-​ជប៉ុន​នៅ​ប្រទេស​ជប៉ុន​។ នៅក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ាន​-​ជប៉ុន​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​បញ្ជូន​យុវជន​ចំនួន​២៩​រូប​ឲ្យ​ចូលរួម ដោយ​ពួកគេ​មកពី​សមាគម​នាវា​យុវ​ជន​អាស៊ីអាគ្នេយ៍​កម្ពុជា​។ យុវជន​សរុប​ពី​ប្រទេស​អាស៊ាន បូក​នឹង​យុវជន​ជប៉ុន​មាន​ចំនួន​ប្រមាណ​ជាជាង​៤០០​នាក់​។



កម្មវិធី​នេះ​រៀបចំ​ដោយ​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​២៤ តុលា ដល់​ថ្ងៃទី​១៣ ធ្នូ ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​យុវជន​ជប៉ុន​និង​យុវជន​អាស៊ាន​ឲ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល ក៏ដូចជា​ផ្សព្វផ្សាយ​ពី​វប្បធម៌​ផលិតផល​របស់​ប្រទេស​នីមួយ​ជាដើម​។



ផលិតផល Confirel នាពេល​បច្ចុប្បន្ននេះ កំពុង​ទទួល​បានការ​ពេញនិយម​ពី​​អតិថិជន​ក្នុងប្រទេស និង​ក្រៅប្រទេស​។ ក្រុមហ៊ុន​ខ្មែរ ខន​ហ្វី​រេល (Confirel) បាន​កែច្នៃ​ផលិតផល​កសិកម្ម​ខ្មែរ​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន​៖ តែ​ម្រេច​កំពត ម្រេច​គ្រប់​ប្រភេទ ទឹកជ្រលក់ ស្រា​ទឹកត្នោត ទឹកខ្មេះ ស្ករត្នោត​។​ល​។ ផលិតផល​ក្រុមហ៊ុន ខន​ហ្វី​រេល (Confirel) សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ​គុណភាព​ដោយ​ស្ថាប័ន​អន្តរជាតិ​។​
 


Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com