ជាតិ
បុណ្យអុំទូក
ក្រសួង​ការងារ ឲ្យ​កម្មករនិយោជិត​ឈប់សម្រាក​នា​បុណ្យអុំទូក​រយៈពេល​៤​ថ្ងៃ
02, Nov 2019 , 2:39 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖ កម្មករនិយោជិត​មាន​សិទ្ធិ​ឈប់សម្រាក​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​


 
​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ ក្រសួង​ការងារ បាន​ជូនដំណឹង​ដល់​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អនុញាត​ឲ្យ​កម្មករ និយោជិត​របស់ខ្លួន​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​។
ក្រសួង​បញ្ជាក់ថា ក្នុងករណី​សហគ្រាស​មិនអាច​បញ្ឈប់​សកម្មភាព​របស់ខ្លួន​បាន សហគ្រាស​ត្រូវ​ឲ្យ​កម្មករ​ផ្លាស់ប្ដូរ​វេន​គ្នា ទៅតាម​ថ្ងៃបុណ្យ​នីមួយៗ​។ ក្រសួង​បន្ថែមថា កម្មករនិយោជិត​ដែល​ធ្វើការ​ក្នុង​ថ្ងៃ​ឈប់​នៃ​ព្រះ​រាជពិធី​នេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​នៃ​ថ្ងៃ​ធ្វើការ​ធម្មតា​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រ​ទី​ត និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ឆ្នាំនេះ នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២​ខែវិច្ឆិកា​៕
 

Tag:
 អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com