ជាតិ
វីដេអូ
ហេតុអ្វីទឹករ៉ែធម្មជាតិ អូ គូលែន ត្រូវបានយកចេញពីតំបន់ភ្នំគូលែន? 
×![]()
សៀមរាប៖ «អូ គូលែន ឬ Eau Kulen» គឺជាទឹករ៉ែធម្មជាតិដំបូងគេនៅកម្ពុជា ដែលបានបើកដំណើរការផលិតនៅឆ្នាំ២០១៣។ ទឹករ៉ែធម្មជាតិនេះ ត្រូវបានយកពីទីតាំងដែលមានបរិស្ថានស្អាត ព្រមទាំងរក្សាទុកដោយធម្មជាតិ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey នៅរោងចក្រទឹករ៉ែធម្មជាតិអូគូលែន ក្នុងខេត្តសៀមរាប លោក ពាង សុខហេង អ្នកជំនាញផ្នែកគុណភាពទឹកនៃក្រុមហ៊ុន Kulara Water បញ្ជាក់យ៉ាងដូច្នេះថា៖«អូ គូលែន បូមចេញពីផ្នែកខាងក្រោមដី ដែលមានជម្រៅរហូតដល់៨០ម៉ែត្រ ដើម្បីទទួលបានទឹកដែលគុណភាពខ្ពស់ និងសម្បូរទៅដោយសារធាតុរ៉ែជាច្រើន»។
សូមអញ្ចើញទស្សនាបទសម្ភាសរវាងកញ្ញា សាម ស្រីណុច អ្នកកាសែតនៃសារព័ត៌មាន ThmeyThmey និងលោក ពាង សុខហេង អ្នកជំនាញផ្នែកគុណភាពទឹក នៃក្រុមហ៊ុន Kulara Water ដូចតទៅ៖
«តាមគោលការណ៍បច្ចេកទេស បើចង់បានទឹកស្អាតយើងត្រូវរកទីតាំង ដែលមានបរិស្ថានជុំវិញស្អាត»។ នេះជាការលើកឡើងរបស់លោក ពាង សុខហេង អ្នជំនាញផ្នែកគុណភាពទឹកនៃក្រុមហ៊ុន Kulara Water។ អ្នកជំនាញរូបនេះ បន្ថែមទៀតថា៖ «ភ្នំគូលែន គឺជាឧទ្យានជាតិការពារដោយរដ្ឋ ហើយទីតាំងនេះពុំសូវមានគេធ្វើកសិកម្មច្រើន ព្រមទាំងមានប្រព័ន្ធទឹកល្អ ពោលគឺមានទឹកពេញបរិបូណ៌គ្រប់តម្រូវការ។ បើតាមលោក សុខហេង ទឹកនៅទីនេះមានគុណភាពល្អ សម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ ជាច្រើនសម្រាប់សុខភាព ដែលរក្សាទុកដោយធម្មជាតិ។
ទឹករ៉ែធម្មជាតិអូគូលែន មិនបានយកចេញពីលើភ្នំគូលែនទេ ប៉ុន្តែត្រូវបានបូមចេញពីស្រទាប់ខាងក្រោមដី ដែលមានជម្រៅ៨០ម៉ែត្រ។ លោក សុខហេង ពន្យល់ថា៖ «ទឹកនៅផ្នែកខាងក្រោម សម្បូរទៅដោយរ៉ែច្រើនប្រភេទ និងមានគុណភាពល្អ ព្រោះត្រូវបានហូរច្រោះផ្ទាំងថ្មភក់ និងស្រទាប់ដីជាច្រើន។ រីឯទឹក នៅផ្នែកខាងលើវិញ គឺពុំសូវមានរ៉ែ និងសម្បូរទៅដោយមេរោគជាច្រើនទៀតផង ពោលគឺដូចជាទឹកធម្មតា»។
ក្រៅពីមានវត្ថុធាតុដើម ចាំបាច់ល្អហើយនោះ លោក សុខហេង បានឲ្យដឹងថា៖ « អ្វីដែលយើងត្រូវការបន្តទៀតនោះ គឺប្រព័ន្ធចម្រោះស្អាត និងប្រព័ន្ធច្រកស្អាត ដើម្បីរក្សាទឹកឲ្យមានគុណភាពល្អដដែល និងដករ៉ែប៉ះពាល់សុខភាពមួយចំនួនចេញដូចជា រ៉ែដែក ម៉ង់កាណែស ជាដើម។ ដើម្បីធានាពីគុណភាពឲ្យនៅតែល្អនោះ អ្នកជំនាញផ្នែកគុណភាពទឹកនៃ Kulara Water អះអាងថា ទឹកនេះ ត្រូវបានពិនិត្យរៀងរាល់មួយខែម្តង នៅក្រុមហ៊ុនផ្ទាល់ និងពិនិត្យរៀងរាល់មួយឆ្នាំម្តង នៅប្រទេសសិង្ហបុរី។
សូមបញ្ជាក់ថា ដើម្បីរក្សាគុណភាពទឹកឲ្យនៅតែល្អបរិសុទ្ធ និងមាននិរន្តភាព ក្រុមហ៊ុន Kulara Water បានដាំដើមឈើចំនួន ៥៥០៣ដើមនៅឆ្នាំ២០១៨-២០១៩ ព្រមទាំងមានគម្រោងដាំដើមឈើប្រមាណ ២០០០ដើមនៅឆ្នាំបន្តបន្ទាប់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com