ជាតិ
វីដេអូ
ហេតុអ្វី​ទឹករ៉ែ​ធម្មជាតិ អូ គូលែន ត្រូវបាន​យកចេញ​ពី​តំបន់ភ្នំ​គូលែន​?
02, Nov 2019 , 3:59 pm        
រូបភាព
ដោយ:
​សៀមរាប​៖ «​អូ គូលែន ឬ Eau Kulen» គឺជា​ទឹករ៉ែ​ធម្មជាតិ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បើក​ដំណើរ​ការផលិត​នៅ​ឆ្នាំ​២០១៣​។ ទឹករ៉ែ​ធម្មជាតិ​នេះ ត្រូវបាន​យក​ពី​ទីតាំង​ដែលមាន​បរិស្ថាន​ស្អាត ព្រមទាំង​រក្សាទុក​ដោយ​ធម្មជាតិ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey នៅ​រោងចក្រ​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន ក្នុង​ខេត្តសៀមរាប លោក ពាង សុខ​ហេង អ្នកជំនាញ​ផ្នែក​គុណភាព​ទឹក​នៃ​ក្រុមហ៊ុន Kulara Water បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អូ គូលែន បូម​ចេញពី​ផ្នែក​ខាងក្រោម​ដី ដែលមាន​ជម្រៅ​រហូតដល់​៨០​ម៉ែត្រ ដើម្បី​ទទួលបាន​ទឹក​ដែល​គុណភាព​ខ្ពស់ និង​សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ​ជាច្រើន​»​។



​សូម​អ​ញ្ចើ​ញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា សាម ស្រី​ណុ​ច អ្នកកាសែត​នៃ​សារព័ត៌មាន ThmeyThmey  និង​លោក ពាង សុខ​ហេង អ្នកជំនាញ​ផ្នែក​គុណភាព​ទឹក នៃ​ក្រុមហ៊ុន Kulara Water ដូចតទៅ​៖
 
 
«​តាម​គោលការណ៍​បច្ចេកទេស បើ​ចង់បាន​ទឹកស្អាត​យើង​ត្រូវ​រក​ទីតាំង ដែលមាន​បរិស្ថាន​ជុំវិញ​ស្អាត​»​។ នេះ​ជាការ​លើកឡើង​របស់លោក ពាង សុខ​ហេង អ្ន​ជំនាញ​ផ្នែក​គុណភាព​ទឹក​នៃ​ក្រុមហ៊ុន Kulara Water​។ អ្នកជំនាញ​រូបនេះ បន្ថែមទៀតថា​៖ «​ភ្នំ​គូលែន គឺជា​ឧទ្យាន​ជាតិ​ការពារ​ដោយ​រដ្ឋ ហើយ​ទីតាំង​នេះ​ពុំ​សូវ​មាន​គេ​ធ្វើ​កសិកម្ម​ច្រើន ព្រមទាំង​មាន​ប្រព័ន្ធ​ទឹក​ល្អ ពោលគឺ​មានទឹក​ពេញ​បរិបូណ៌​គ្រប់​តម្រូវការ​។ បើតាម​លោក សុខ​ហេង ទឹក​នៅទីនេះ​មានគុណ​ភាពល្អ សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ​សំខាន់ៗ ជាច្រើន​សម្រាប់​សុខភាព ដែល​រក្សាទុក​ដោយ​ធម្មជាតិ​។​
 
​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន មិនបាន​យកចេញ​ពីលើ​ភ្នំ​គូលែន​ទេ ប៉ុន្តែ​ត្រូវបាន​បូម​ចេញពី​ស្រទាប់​ខាងក្រោម​ដី ដែលមាន​ជម្រៅ​៨០​ម៉ែត្រ​។ លោក សុខ​ហេង ពន្យល់ថា​៖ «​ទឹក​នៅ​ផ្នែក​ខាងក្រោម សម្បូរ​ទៅដោយ​រ៉ែ​ច្រើន​ប្រភេទ និង​មានគុណ​ភាពល្អ ព្រោះ​ត្រូវបាន​ហូរ​ច្រោះ​ផ្ទាំង​ថ្មភក់ និង​ស្រទាប់ដី​ជាច្រើន​។ រីឯ​ទឹក នៅ​ផ្នែក​ខាងលើ​វិញ គឺ​ពុំ​សូវ​មាន​រ៉ែ និង​សម្បូរ​ទៅដោយ​មេរោគ​ជាច្រើន​ទៀតផង ពោលគឺ​ដូចជា​ទឹក​ធម្មតា​»​។​
 
​ក្រៅពី​មាន​វត្ថុធាតុដើម ចាំបាច់​ល្អ​ហើយ​នោះ លោក សុខ​ហេង បាន​ឲ្យ​ដឹងថា​៖ « អ្វីដែល​យើង​ត្រូវការ​បន្តទៀត​នោះ គឺ​ប្រព័ន្ធ​ចម្រោះ​ស្អាត និង​ប្រព័ន្ធ​ច្រក​ស្អាត ដើម្បី​រក្សា​ទឹក​ឲ្យ​មានគុណ​ភាពល្អ​ដដែល និង​ដក​រ៉ែ​ប៉ះពាល់​សុខភាព​មួយចំនួន​ចេញ​ដូចជា រ៉ែ​ដែក ម៉​ង់​កា​ណែ​ស ជាដើម​។ ដើម្បី​ធានា​ពី​គុណភាព​ឲ្យ​នៅតែ​ល្អ​នោះ អ្នកជំនាញ​ផ្នែក​គុណភាព​ទឹក​នៃ Kulara Water អះអាងថា ទឹក​នេះ ត្រូវបាន​ពិនិត្យ​រៀងរាល់​មួយខែ​ម្តង នៅ​ក្រុមហ៊ុន​ផ្ទាល់ និង​ពិនិត្យ​រៀងរាល់​មួយឆ្នាំ​ម្តង នៅ​ប្រទេស​សិង្ហ​បុរី​។​
 
​សូមបញ្ជាក់ថា ដើម្បី​រក្សា​គុណភាព​ទឹក​ឲ្យ​នៅតែ​ល្អ​បរិសុទ្ធ និង​មាន​និរន្ត​ភាព ក្រុមហ៊ុន Kulara Water បាន​ដាំ​ដើមឈើ​ចំនួន ៥៥០៣​ដើម​នៅ​ឆ្នាំ​២០១៨-២០១៩ ព្រមទាំង​មាន​គម្រោង​ដាំ​ដើមឈើ​ប្រមាណ ២០០០​ដើម​នៅ​ឆ្នាំ​បន្តបន្ទាប់​ផងដែរ​៕

Tag:
 ទឹករ៉ែ​
  គូលែន
© រក្សាសិទ្ធិដោយ thmeythmey.com