ជាតិ
បុណ្យអុំទូក
រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ពិធី​ប្រណាំងទូក​សាកល្បង​នៅ​ថ្ងៃទី ៨ វិច្ឆិកា​
03, Nov 2019 , 10:50 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​ប្រណាំងទូក​សាកល្បង​ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ  ដើម្បី​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ នា​ថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​



​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ថ្ងៃទី ៨ វិច្ឆិកា ចាប់ពី​ម៉ោង​១៣៖០០​រសៀល​តទៅ នា​សួន​មាត់ទន្លេ មុខ​វត្ត​ឧណ្ណាលោម ។ បើតាម​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង កាលពី​ថ្ងៃទី ១ វិច្ឆិកា ពិធី​ប្រណាំងទូក​សាកល្បង​នេះ មានការ​ចូលរួម​ពី​បណ្ដា​ទូក​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នានេះ ដើម្បី​ធ្វើ​ឲ្យ​ពិធី​ប្រណាំងទូក​សាកល្បង​ថ្នាក់​រាជធានី​នេះ មាន​ភាពសប្បាយ​រីករាយ និង​ចូលរួម​លើកស្ទួយ​វប្បធម៌ ប្រពៃណី​ខ្មែរ រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​៕




Tag:
 ប្រណាំងទូក​
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com