អន្តរជាតិ
Petronas Twin Towers អគារ​បេះដូង​សម្រាប់​វិស័យ​ទេសចរណ៍​នៃ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ម៉ាឡេស៊ី​
03, Nov 2019 , 7:59 pm        
រូបភាព
​កូ​ឡា​ឡាំ​ពួរ​៖ Petronas Twin Towers គឺជា​អគារ​បេះដូង​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​ស្ថិតនៅក្នុង​ទីក្រុង កូ​ឡា​ឡាំ​ពួរ​។ Petronas Twin Tower ធ្លាប់ជា​អគារ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក​មុន​ឆ្នាំ​២០១៤ ហើយ​បច្ចុប្បន្ន អគារ​នេះ ជាប់​លំដាប់ថ្នាក់​លេខ​១៤ លើ​ពិភពលោក​។ អគារ​ភ្លោះ​ដ៏​ល្បី​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​នេះ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​មក​ទស្សនា និង​ផ្ដិត​យក​រូបភាព​នាពេល​រាត្រី​។ នៅ​ម៉ោង​ប្រមាណ​៨​យប់ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ជាច្រើន​បានមក​អង្គុយ​មើល​ទេសភាព និង​ផ្ដិត​យក​រូប Selfie ជាមួយ​អគារ​ភ្លោះ​ដ៏​ស្រស់ស្អាត ដែល​បញ្ចេញ​ភ្លើង​ពណ៍ អម​ជាមួយ​សួន​ទឹក​បញ្ចេញ​ភ្លើង​ចម្រុះ​នៅក្បែរ​អគារ​នេះ​។  អគារ​ភ្លោះ Petronas Twin Towers មាន ៨៨ ជាន់ កម្ពស់ ៤៩១​ម៉ែត្រ  និង​ស្ពាន​ឆ្លង​អគារ​កម្ពស់ ១៧០​ម៉ែត្រ ។ អគារ​នេះ បាន​ចំណាយពេល​សាងសង់ ៧​ឆ្នាំ និង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៩៩៕



​សូម​ទស្សនា​រូបភាព និង​ទិដ្ឋភាព​អគារ​ភ្លោះ Petronas Twin Towers នាពេល​រាត្រី ដូចខាងក្រោម​៖


















Tag:
 ​ព័ត៌មាន​រូបភាព​
  អាគារ​ភ្លោះ​ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com