ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
ម៉ាឡេស៊ី ដាក់វិស័យ «ទេសចរណ៍សុខភាព២០២០» ជាគោលដៅសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ច
03, Nov 2019 ,
4:29 pm
រូបភាព
×
ដោយ:
សែម វណ្ណា (Sem Vanna)
កូឡាឡាំពួ, ម៉ាឡេស៊ី៖ បន្ទាប់ពីទទួលបាន
ចំណាត់ថ្នាក់ល្អប្រសើរលើពិភពលោក
ផ្នែកថែទាំសុខភាព (Healthcare) កាលពីដើមឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី បានដាក់វិស័យ «ទេសចរណ៍សុខភាព» គឺជាកូនសោមួយសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី។ វិស័យថែទាំសុខភាព និងវេជ្ជសាស្ត្ររបស់ម៉ាឡេស៊ី រំពឹងទទួលបានភ្ញៀវទេសចរណ៍វេជ្ជសាស្ត្រចំនួន២លាននាក់នៅឆ្នាំ២០២០។ រដ្ឋាភិបាល ម៉ាឡេស៊ី បានសម្ពោធជាផ្លូវការយុទ្ធនាការ «ទេសចរណ៍សុខភាព ២០២០» ហៅកាត់ថា MyTH2០2០ ដោយក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council) ជាផ្លូវការនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី លោក Datuk Amiruddin បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះថា៖«យើងសង្ឃឹមថាយុទ្ធនាការ MyTH2០2០ នឹងទទួលបានសន្ទុះអ្នកធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីកាន់តែច្រើន។ យើង រំពឹងថានឹងមានអ្នកធ្វើដំណើរថែទាំសុខភាពចំនួន២លាននាក់ ដោយនាំមកនូវចំណូលជាង៥០០លានដុល្លារ (២,២ពាន់លានរីងហ្គីត) និងចូលរួមវិភាគទានជិត២ពាន់លានដុល្លារ (៨ពាន់លានរីងហ្គីដ) ដល់ផលិតផលក្នុងស្រុកសរុប (GDP)»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី លោក Datuk Amiruddin ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពី MyTH2020 សម្ពោធជាផ្លូវការ។
លោក Datuk Amiruddin បានបញ្ជាក់ថា អត្រាកំណើនប្រាក់ចំណូលប្រចាំឆ្នាំនៃវិស័យសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង១៧ភាគរយ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ ការធ្វើដំណើរថែទាំសុខភាពមានចំនួន ៧,៦ភាគរយនៃប្រាក់ចំណូលទេសចរណ៍សរុបរបស់ម៉ាឡេស៊ី។ ទេសចរណ៍សុខភាព២០២០ នឹងបន្តបង្កើនសេដ្ឋកិច្ចម៉ាឡេស៊ី ជាពិសេស វិស័យទេសចរណ៍ និងសុខភាព របស់ប្រទេសម៉ាឡេស៊ី។
ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ MyTH2០2០ អ្នកស្រី Sherene Azli នាយកប្រតិបត្តិ MHCT បានពណ៌នាពីប្រទេសម៉ាឡេស៊ីថាជា «ភាពអស្ចារ្យនៃការថែរក្សាសុខភាព» ដ្បិតថា វាបានផ្តល់បទពិសោធន៍ដល់អ្នកជំងឺ ល្អប្លែក តាមរយៈការរួមបញ្ចូលគ្នានៃសេវាកម្មថែទាំសុខភាពដែលទទួលបានពានរង្វាន់លើពិភពលោក រួមជាមួយនឹងកេរ្តិ៍ឈ្មោះដ៏យូរអង្វែងរបស់ប្រទេសម៉ាឡេស៊ី។
អ្នកស្រី Sherene Azli នាយកប្រតិបត្តិ MHTC ឡើងថ្លែងសុន្ទរកថា បើកកម្មវិធី MyTH2020 ជាផ្លូវការ កាលពីថ្ងៃទី ៣១ ខែ តុលា ២០១៩។
អ្នកស្រី Sherene Ayli បានបញ្ជាក់ថាជា៖«ទេសចរណ៍សុខភាព២០២០ គឺជាទិសដៅធ្វើដំណើរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាក ដើម្បីពិនិត្យសុខភាព ដ៏ពេញនិយមរបស់ភ្ញៀវអន្តរជាតិ។ យើងចាត់ទុក ទេសចរណ៍សុខភាព២០២០ ជា មានអស្ចារ្យនៃការថែទាំសុខភាព (Healthcare Mavel)»។
ប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច, សុខាភិបាល, ទេសចរណ៍ និងមន្ត្រី MHTC ចូលរួមកម្មវិធីសម្ពោធជាផ្លូវការ MyTH2020។
បើតាមរបាយការណ៍ផ្លូវការរបស់ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) បានបញ្ជាក់ថា នៅឆ្នាំ២០១១ ភ្ញៀវទេសចរធ្វើដំណើរមកពិនិត្យសុខភាពសរុបចំនួន ៦៤៣ ០០០នាក់ ធៀបទៅនឹងឆ្នាំ២០១៨ ភ្ញៀវទេសចរណ៍ដែលមកពិនិត្យសុខភាពដដែល មានចំនួន ១, ២លាននាក់។ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរទៅពិនិត្យសុខភាពនៅប្រទេសម៉ាឡេស៊ី មានដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី អង់គ្លេស ចិន ឥណ្ឌា អូស្ត្រាលី ហ្វីលីពីន និងបណ្ដាប្រទេសមួយចំនួនទៀត។
លោក Datuk Amiruddin និងអ្នកស្រី Sherene Azli បង្ហាញសៀវភៅនិយាយអំពីវិស័យទេសចរណ៍សុខភាព២០២០ ក្រោយបិទសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣១ តុលា ២០១៩។
ប្រទេសម៉ាឡេស៊ី មានគោលដៅទាក់ទាញភ្ញៀវទេសចរប្រមាណ ៣០លាននាក់ក្នុងឆ្នាំ២០២០ ដែលនឹងផ្ដល់ចំណូលជាង២៤ពាន់លានដុល្លារ (១០០ពាន់លានរីងហ្គីដ) ដល់ប្រទេសម៉ាឡេស៊ី។ យើងនឹងខិតខំប្រឹងប្រែងដោយសហការជាមួយវិស័យសុខាភិបាល ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ម៉ាឡេស៊ី។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរណ៍ជាង ២៥លាននាក់ និងបានចំណូលសុរបចំនួន២០ពាន់លានដុល្លារ (៨៤ពាន់លានរីងហ្គីដ) កើនឡើងចំនួន២,៨ភាគរយ ធៀបទៅនឹងឆ្នាំ២០១៧៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អន្តរជាតិ
ម៉ាឡេស៊ី
MyTH2០2០
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម