ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមយុវជន​ស្រឡាញ់​បរិស្ថាន​នឹង​រៀបចំ​បោះជំរំ​តង់​៣​ថ្ងៃ​នៅ​មណ្ឌលគិរី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​និង​បរិស្ថាន​នៅ​កម្ពុជា​
03, Nov 2019 , 4:15 pm        
រូបភាព
សកម្មភាពបោះជំរំតង់នាពេលកន្លងមករបស់ក្រុម Cambodia Amazing Trip Planner
សកម្មភាពបោះជំរំតង់នាពេលកន្លងមករបស់ក្រុម Cambodia Amazing Trip Planner
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្រុមយុវជន​ដែល​ធ្វើ​សកម្មភាព​អប់រំ​បរិស្ថាន​និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា គឺ Cambodia Amazing Trip Planner នឹង​រៀបចំ​កម្មវិធី​បោះជំរំ​តង់​រយៈពេល​២​យប់​៣​ថ្ងៃ​នៅ​ខេត្តមណ្ឌលគិរី ចាប់ពី​ថ្ងៃទី​៩​ដល់ទី​១១ វិច្ឆិកា​។ ជំរំ​តង់​ដែលមាន​ឈ្មោះថា «​ជំរំ​តង់​អច្ឆរិយៈ​មណ្ឌលគិរី​សែន​មនោ​រម្យ​» មាន​គោលដៅ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ បរិស្ថាន ក៏ដូចជា​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​សហគមន៍​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​។​

​លោក Ukiss បុគ្គលិក​ផ្នែក​ផ្សព្វផ្សាយ​នៃ​ជំរំ​នេះ​បានឱ្យដឹងថា នេះ​ជា​ជំរំ​តង់​លើក​ទី​៣០​ហើយ បន្ទាប់ពី​ក្រុម​របស់លោក​បាន​បង្កើត​ឡើង​ពី​ដើមឆ្នាំ​២០១៦​មក​។ កន្លងមក កម្មវិធី​នេះ​បាន​ទៅ​បោះជំរំ​តង់​នៅ​បណ្ដា​ខេត្ត​ប្រមាណ​១០​មកហើយ​ទូទាំងប្រទេស​កម្ពុជា មាន​ខេត្ត​នៅជាប់​តំបន់​សមុទ្រ តំបន់​ភូមិភាគ​ឦសាន ភូមិភាគ​និរតី និង​ភូមិភាគ​ពាយព្យ​។​



​សម្រាប់​កម្មវិធី​បោះតង់​នៅ​ខេត្តមណ្ឌលគិរី​នៅពេលនេះ គឺ​ក្រុមការងារ​នៃ Cambodia Amazing Trip Planner នឹង​នាំ​អ្នកចូលរួម​ទាំងអស់​ទៅកាន់​តំបន់​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ខេត្ត​នេះ​រួមមាន ភ្នំ​ដោះ​ក្រមុំ ទឹកជ្រោះ​បូ​ស្រា អណ្ដូង​ស្នេហ៍ សមុទ្រ​ឈើ និង​កន្លែង​ពិសេសៗ​ជាច្រើន​ទៀត​។ លោក Ukiss ពន្យល់ថា កម្មវិធី​បោះជំរំ​លើក​នេះ ក្រុមការងារ​របស់លោក​កំណត់​ចំនួន​មនុស្ស​ចូលរួម​ចន្លោះ​ពី​៦០​ទៅ​៦៥​នាក់​ប៉ុណ្ណោះ ដើម្បី​ងាយស្រួល​គ្រប់គ្រង ដ្បិតថា​ជំរំ​តង់​នីមួយៗ​របស់លោក​គិតពី​គុណភាព​ធំ​ជាង​បរិមាណ​។



​ដំណើរ​កម្សាន្ត​ទៅកាន់​ខេត្តមណ្ឌលគិរី​នៅពេលនេះ នឹង​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ និង​មាន​កម្មវិធី​សប្បាយៗ​តាមផ្លូវ​ផងដែរ​។ អ្នកចូលរួម​អាច​ទៅជា​លក្ខណៈ​ឯកជន ជា​គ្រួសារ និង​ជា​ដៃគូ​ក៏បាន​។ តម្លៃ​សម្រាប់​កម្មវិធី​នេះ គឺ​១១៥​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ ហើយ​អ្នកចូលរួម​អាច​ទទួលបាន​អាវយឺត​ចំនួន​២, អាហារ​៩​ពេល​, តង់​, ភេសជ្ជៈ រួម​និង​កម្មវិធី​សប្បាយៗ​នៅពេល​រាត្រី​ទៀតផង​។​



​សម្រាប់​អ្នក​ចាប់អារម្មណ៍​ចង់​ចូលរួម លោកអ្នក​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរ​សព្ទ ០៩៦ ២១ ២២ ០០០ និង ០១១ ៩៣ ៩៤ ៣៤​។​



​គួររម្លឹកថា ក្រុម​Cambodia Amazing Trip Planner បង្កើតឡើង​នៅ​ខែមករា ឆ្នាំ​២០១៦ ដែលមាន​ទីតាំងនៅ​ខេត្តសៀមរាប​។ មកដល់​បច្ចុប្បន្ននេះ ក្រោម​សកម្មភាព​បោះជំរំ​តង់​ក្រុម​នេះ​បានធ្វើ​ដំណើរ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស និង​បាន​បង្កើត​ព្រឹត្តិការណ៍​បោះតង់​បាន​ចំនួន ២៩​លើក​រួចមកហើយ ដែលមាន​អ្នកចូលរួម​ប្រមាណ​២​ពាន់​នាក់​។ គោលដៅ​ចម្បង​ធំៗ​សម្រាប់​ក្រុម​នេះ​មាន​៣ រួមមាន តំបន់​ដែលមាន​សក្កា​នុព​ល​តែ​ខ្វះ​ការផ្សព្វផ្សាយ​, តំបន់​ដែលមាន​សក្កា​នុព​ល តែ​កំពុង​ទទួលរង​ផលប៉ះពាល់ និង​ប្រឈម​នឹង​ការបាត់បង់​ធនធានធម្មជាតិ និង​តំបន់​ដែល​កំពុងអភិវឌ្ឍន៍​ថ្មី ឬ​ក្រោម​ការវិនិយោគ​ស្របច្បាប់​៕













© រក្សាសិទ្ធិដោយ thmeythmey.com