អាជ្ញាធរ​សង្កាត់​សៀម​រាម ធ្វើ​យុទ្ធនា​ការបារ​សំរាម​ប្លា​ស្ទិ​ក​ចេញពី​ស្ទឹង​សៀម​រាប មុន​ពិធី​អុំទូក​
ជាតិ
អាជ្ញាធរ​សង្កាត់​សៀម​រាម ធ្វើ​យុទ្ធនា​ការបារ​សំរាម​ប្លា​ស្ទិ​ក​ចេញពី​ស្ទឹង​សៀម​រាប មុន​ពិធី​អុំទូក​
04, Nov 2019 , 9:59 am        
រូបភាព
លោក ម៉ៃ សាមុត (អាវខ្មៅ) កំពុងចាប់សំរាមដាក់ក្នុងការ៉ុង ក្នុងកម្មវិធីរើសសំរាមក្នុងសង្កាត់សៀមរាប នៅព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៩។
លោក ម៉ៃ សាមុត (អាវខ្មៅ) កំពុងចាប់សំរាមដាក់ក្នុងការ៉ុង ក្នុងកម្មវិធីរើសសំរាមក្នុងសង្កាត់សៀមរាប នៅព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៩។
​សៀមរាប​៖ រដ្ឋបាល​សង្កាត់​សៀមរាប នឹង​ចុះ​បារ​សំរាម​ចេញពី​ស្ទឹង​សៀមរាប នៅ​ថ្ងៃទី​៧ វិច្ឆិកា ដើម្បី​អបអរ​ពិធីបុណ្យ​អុំទូក ការថែរក្សា​អនាម័យ​បរិស្ថាន និង​បំផុស​ឱ្យ​ពលរដ្ឋ​គិតគូរ​ពី​បរិស្ថាន​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ម៉ៃ សាមុត ចៅសង្កាត់​សៀមរាប បានឱ្យដឹងថា អាជ្ញាធរ នឹង​ប្រើ​ទូក​ជាង​១០ ដើម្បី​ចុះ​បារ​សំរាម​ប្លា​ស្ទិ​ក​តាម​ដងស្ទឹង​សៀមរាប​ដែលជា​សរសៃឈាម​ដ៏​សំខាន់​របស់​ខេត្ត​ទេសចរណ៍​មួយ​នេះ​។ យុទ្ធនាការ​នេះ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ដោយ​សហការ​ជាមួយ​អង្គការ​ទំពាំង​ស្នង​ឫស្សី​។​



​បើតាម​លោក ម៉ៃ សាមុត សំរាម​នៅតាម​ដងស្ទឹង​សៀមរាប​កើតមានឡើង ដោយសារ​កង្វះ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​សេវា​ប្រមូល​សំរាម​ក្នុង​ក្រុង​នេះ​នៅមានកម្រិត​។ លោក​ថា រថយន្ត​ប្រមូល​សំរាម​មួយ​សប្ដាហ៍ ឬ​កន្លះ​ខែ​មក​ប្រមូល​ម្ដង ហើយ​ប្រមូល​តែ​នៅ​ផ្លូវធំ ឬ​ផ្លូវ​បណ្ដោយ​ស្ទឹង​តែប៉ុណ្ណោះ​។ លោក ម៉ៃ សាមុត រំពឹងថា ឆាប់ៗ​នេះ រដ្ឋបាល​ក្រុង នឹង​បន្ថែម​សេវា​ប្រមូល​សំរាម ឱ្យ​សមស្រប​នឹង​ការអភិវឌ្ឍ និង​ចំនួន​ប្រជាជន​នៅក្នុង​ខេត្ត​។ សព្វថ្ងៃ សង្កាត់​សៀមរាប មាន​ប្រជាពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ និង​មាន​ប្រជាជន​សរុប​ប្រមាណ​២​ម៉ឺន​នាក់​។ នេះ​បើតាម​លោក ម៉ៃ សាមុត​។

​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក មៃ សាមុត ចៅសង្កាត់​សៀមរាប ដូចតទៅ​៖




​ជាមួយគ្នានេះ សង្កាត់​សាលា​កំរើក ក៏​រៀបចំ​យុទ្ធនាការ​សម្អាត​បរិស្ថាន​តាម​បណ្ដោយ​ស្ទឹង​សៀមរាប ដែល​ស្ថិតក្នុង​ភូមិសាស្ដ្រ​សង្កាត់​នេះដែរ​។ លោក សាម ឡ​ន ចៅសង្កាត់​ពន្យល់ថា យុទ្ធនាការ​នេះ គ្រោង​មាន​អ្នកចូលរួម​ប្រមាណ​១​ពាន់​នាក់ ដែល​មកពី​សាលារៀន អង្គការក្រៅរដ្ឋាភិបាល អាជីវករ និង​ប្រជាពលរដ្ឋ​៕












Tag:
 ស្ទឹង​សៀមរាប​
  សំរាម​
  ម៉ៃ សាមុត​
© រក្សាសិទ្ធិដោយ thmeythmey.com