អត្ថបទពាណិជ្ជកម្ម
បេក្ខជន​កម្ពុជា​ចុងក្រោយ​ឆ្លង​ផុត​៤៨​ម៉ោង ក្នុង​កម្មវិធី​ឈរ​ដាក់​បាតដៃ លើ​រថយន្ត Subaru
04, Nov 2019 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
បេក្ខជន ទូច ស៊ិញ ជា​បេក្ខភាព​ពី​កម្ពុជា​មួយរូប​គត់ ក្នុងចំណោម​គ្នា​១០​នាក់ អាច​ឆ្លង​ផុត​រយ​:​ពេល​៤៨​ម៉ោង នា​ការប្រកួត​ឈរ​ដាក់​បាតដៃ​លើ​រថយន្ត ស៊ូ​បា​រុ មេ​ឌា​ខ​ប (Subaru Palm Challenge 2019) ដែល​ប្រព្រឹត្តទៅ នៅ​ប្រទេស​សិង្ហ​បុរី​។ គិត​ត្រឹម​ថ្ងៃទី​៤ ខែវិច្ឆិកា​នេះ គឺ​ឆ្លង​ផុត​២​យប់ ៣​ថ្ងៃ​រួចហើយ សម្រាប់​កម្មវិធី​ប្រកួត​ដែលមាន​រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​២ ដល់ទី​៥​។ ស៊ិ​ញ កំពុង​ឆ្ពោះ​លើផ្លូវ ដើម្បី​ឈានទៅរក​ការ​ឈ្នះ​ពាន​រថយន្ត Subaru តម្លៃ​ជិត ៦​ម៉ឺន​ដុល្លារ​អាមេរិក​ក្រោយ​បង្ហាញ​ការជឿជាក់​ខ្លាំងក្លា​។ 
 
​យុវជន ទូច ស៊ិ​ញ អាយុ​២៣​ឆ្នាំ មកពី​ខេត្តសៀមរាប នៅតែ​បង្ហាញ​ការជឿជាក់​យ៉ាងខ្លាំង​ជាមួយនឹង​តំណែង​ជើងឯក កម្មវិធី​ដាក់​បាតដៃ​លើ​រថយន្ត ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ម៉ូតូ​អ៊ី​ន​មេច​ខេ​ម​បូ​ឌា ដែល​នាំចូល​ផ្តាច់មុខ​រថយន្ត Subaru ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​។ 


 បេក្ខជន ទូច ស៊ិញ និងអ្នកត្រួតពិនិត្យ

«​បានមក​ដល់ពេលនេះ​ទៅហើយ មិនអាច​បោះបង់​ជាដាច់ខាត​។ ខ្ញុំ​អាចធ្វើ​បាន (​ស៊ី​ផុយ​) ក្នុងការ​ឈ្នះ​ពាន​នេះ​»​។ នេះ​ជាការ​អះអាង​ដោយ​ភាពជឿជាក់​របស់ យុវជន ទូច ស៊ី​ញ​។ យ៉ាងណា បេក្ខជន​មកពី​ខេត្តសៀមរាប​រូបនេះ​បន្ថែមថា ដើម្បី​ទទួលបាន​ជ័យជម្នះ​ក៏ត្រូវ​មានការ​គាំទ្រ ឬ​អ្នក​កំដរ ពី​សំណាក់​សមាជិក​ក្រុម ដែល​បោះបង់​ការប្រកួត​ទៅហើយនោះ​ផងដែរ​។ លោក ស៊ិ​ញ​បញ្ជាក់ថា កំដរ​គឺ​កុំ​ឲ្យ​ធុញ និង​ងងុយគេង​។ ស៊ិ​ញ ក៏បាន​ទទួល​ប្រាក់រង្វាន់​១,០០០​ដុល្លារ​ផងដែរ ពី​ព្រឹត្តិការណ៍​នេះ ក្នុងនាម​បេក្ខជន​កម្ពុជា​ចុងក្រោយ​គេ​។ 
 
Subaru Palm Challenge 2019 តម្រូវ​ឲ្យ​បេក្ខជន​ឈរ​ដាក់​បាតដៃ​លើ​រថយន្ត (​ទាំងថ្ងៃទាំងយប់​) យូរ​ជាងគេ ដោយ​ក្នុងនោះ​រថយន្ត​មួយគ្រឿង មាន​បេក្ខជន​៤០​នាក់ ដាក់​ដៃ​លើ​។ បេក្ខជន​ទាំងអស់ មាន​ពេល​សម្រាក​៥​នាទី ក្នុង​៦​ម៉ោង​ម្តង ដើម្បី​បរិភោគ​អាហារ សម្រួល​សរសៃ និង​បត់​ដៃ​បត់ជើង​ជាដើម​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣​នៃ​ការ​ប្រ​កួ បេក្ខជន​កម្ពុជា​សល់​១​នាក់ ម៉ាឡេស៊ី​២​នាក់ ថៃ​៣ វៀតណាម​២ ហ្វីលីពីន​២ និង​ម្ចាស់ផ្ទះ​សិង្ហ​បុរី ៣៧​រូប ខណ​: ចិន ឆាយ​នី​ស​តា​យ​ប៉ិ និង​ហុងកុង​អស់​បេក្ខភាព​។ 
 
​សូមបញ្ជាក់ថា ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត Subaru លើក​ទី​១៨​នេះ មាន​៩​ប្រទេស​ចូលរួម​ដូចជា កម្ពុជា សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន ហុងកុង ឆាយ​នី​ស​តា​យ​ប៉ិ ថៃ វៀតណាម និង​ចិន ដែល​ការប្រកួត​នេះ​មាន​រយ​:​ពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​២ ដល់ទី​៥ ខែ​វិឆ្ឆិកា​។ ចំណោម​បេក្ខភាព​ទាំង​៤០០​រូប ម្ចាស់ផ្ទះ​សិង្ហ​បុរី​មាន​សមាជិក​ចូលរួម​ប្រកួត​រហូតដល់​៣២០​នាក់ និង​១០​នាក់​ពី​ប្រទេស​នីមួយៗ ដើម្បី​ប្រជែង​យក​រង្វាន់​ធំ គឺ​ឡាន​ស៊េរី​ថ្មី Subaru XV 2.0i-S EyeSight ដែលមាន​តម្លៃ​ប្រហែល ៥៦៥០០​ដុល្លារ​អាមេរិក និង​ប្រាក់រង្វាន់​ជាច្រើន​ទៀត​៕


 បេក្ខជនដែលបានធ្លាក់និងអ្នកគាំទ្ររបស់កម្ពុជា


















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com