អត្ថបទពាណិជ្ជកម្ម
លក្ខណៈពិសេសរបស់ទឹកនៅតំបន់ភ្នំគូលែន ធ្វើឲ្យទឹករ៉ែធម្មជាតិអូគូលែន ជាទឹករ៉ែដំបូងគេនៅកម្ពុជា 
×![]()
សៀមរាប៖ តំបន់ភ្នំគូលែន បានផ្តល់នូវប្រភពទឹកដ៏ល្អឥតខ្ចោះ ធ្វើឲ្យ«អូគូលែន»ជាទឹករ៉ែធម្មជាតិដំបូងគេនៅកម្ពុជា។ «អូគូលែន ឬ Eau Kulen» ត្រូវបានរក្សាដោយធម្មជាតិ និងគ្មានសារធាតុពុលមកលាយឡំ។ នេះបើតាមការបញ្ជាក់របស់លោកស្រី នៅ សុខហ៊ាង ប្រធានផ្នែកទីផ្សារ និងស្លាកសញ្ញា។
សូមអញ្ចើញទស្សនាបទសម្ភាសរវាងកញ្ញា សាម ស្រីណុច អ្នកសារព័ត៌មាន ThmeyThmey និងលោកស្រី នៅ សុខហ៊ាង ប្រធានផ្នែកទីផ្សារ និងស្លាកសញ្ញា ដូចតទៅ៖
«ទឹករ៉ែធម្មជាតិ អូគូលែន គឺជាប្រភេទទឹកដែលមានសមាសធាតុរ៉ែពីធម្មជាតិ ដោយពុំមានបញ្ចូលសារធាតុផ្សេងឡើយ»។ នេះជាការអះអាងរបស់លោកស្រី នៅ សុខហ៊ាង ប្រធានផ្នែកទីផ្សារ និងស្លាកសញ្ញា។ លោកស្រី នៅ សុខហ៊ាង បញ្ជាក់ថា ការអះអាងបែបនេះ ដោយសារកន្លងមកទីផ្សារកម្ពុជាមានតែទឹករ៉ែដែលនាំចូលពីបរទេស មុនពេលមានវត្តមានទឹករ៉ែធម្មជាតិអូគូលែន។
ប្រធានផ្នែកទីផ្សារ និងស្លាកសញ្ញារូបនេះបន្តថា ភ្នំគូលែន ជាទីតាំងប្រវត្តិសាស្ត្រដែលផ្តល់នូវទឹកដ៏ល្អឯក ដោយបានទទួលស្គាល់និងការពារ ព្រមទាំងជាតំបន់ដែលធ្វើកសិកម្មតិចតួចបំផុត។ លោកស្រី នៅ សុខហ៊ាង រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «ការបង្កើតជាសារធាតុរ៉ែនៅក្នុងទឹក «អូ គូលែន» បានឆ្លងកាត់ដំណើរការចម្រោះតាមស្រទាប់ថ្មរភក់ដែលមានកម្រាស់ជាច្រើនម៉ែត្រ នៅតំបន់ភ្នំគូលែន។ ទឹក «អូគូលែន» ត្រូវបានស្រាវជ្រាវនិងទាញយកដោយអ្នកជំនាញដែលបទពិសោធន៍ច្រើនឆ្នាំ និងផលិតបានត្រឹមត្រូវ ដោយរក្សាគុណភាពនៃទឹក»។

រូបភាពរោងចក្រទឹករ៉ែធម្មជាតិអូគូលែន នៅជិតភ្នំគូលែន ខេត្តសៀមរាប
បើតាមលោកស្រី សុខហ៊ាង ទឹករ៉ែធម្មជាតិអូគូលែន បានផ្តល់ឲ្យអ្នកទទួលទាននូវសុខភាពល្អ ជួយបំពេញសារធាតុរ៉ែដល់រាង្គកាយ និងជួយលាងសម្អាតជាតិពុលយ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៨-៣០ ខែតុលា ក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិអូគូលែន បានអញ្ជើញអ្នកសារព័ត៌មាន១១ស្ថាប័ន ទៅទស្សនកិច្ចការផលិតទឹករ៉ែធម្មជាតិអូគូលែន និង ការដាំដើមឈើឡើងវិញនៅជើងភ្នំនិងលើភ្នំគូលែន ក្នុងគោលបំណងរក្សាព្រៃឈើនិងរក្សាភាពបរិសុទ្ធនៃប្រភពទឹក៕





Tag:
ទឹករ៉ែធម្មជាតិអូគូលែន
ភ្នំគូលែន
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com