អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍ពាណិជ្ជកម្ម អំពីរបៀបរស់នៅដ៏ធំបំផុត បានវិលត្រឡប់មកវិញ
× ពិព័រណ៍ពាណិជ្ជកម្ម អំពីរបៀបរស់នៅដ៏ធំបំផុតនៅក្នុងតំបន់ ដែលមានឈ្មោះជាភាសាអង់ គ្លេសថា«STYLE Bangkok» បានវិលត្រឡប់មកវិញ ជាមួយនឹងទំនុកចិត្ត និងការទទួលខុសត្រូវកាន់តែធំ សម្រាប់បម្រើសេចក្តីត្រូវការរបស់មនុស្សជាតិ នៅក្នុងតំបន់។
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្ត និងជោគជ័យ ក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្ម អំពីរបៀបរស់នៅដ៏ធំបំផុតរបស់អាស៊ីគឺ«STYLE Bangkok ខែតុលាឆ្នាំ ២០១៩» ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៩ នាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសន្និបាតអន្តរជាតិទីក្រុងបាងកក នៅលើទីលាន ដែលលាតសន្ធឹងលើផ្ទៃដីជាង ៤១.០០០ ម៉ែត្រក្រឡា និងមានស្តង់ចំនួន ១,៨០០ ចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួន។ ក្នុងពិព័រណ៍ដ៏ធំអស្ចារ្យនេះ បានទទួលស្វាគមន៍វត្តមានអ្នកចូលរួមប្រមាណ ៥ ម៉ឺននាក់ មកពី ៧០ ប្រទេស។
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា ក្នុងរយៈពេល៥ ថ្ងៃនៃព្រឹត្តិការណ៍នេះ ការបញ្ជាទិញមានតម្លៃជាង ២ ពាន់លានបាត និងដែលត្រូវកត់ត្រាថាបានកើនឡើងផងដែរ។ លោក សានសឺន សាម៉ាឡាប៉ា ( Sansern Samalapa) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានធ្វើជាអធិបតីក្នុងពិធី បើកនេះកត់សម្គាល់ថា ផលិតផលអំពីរបៀបរស់នៅ គឺជាឧស្សាហកម្មសំខាន់បំផុតមួយ ក៏ដូចជាព្រឹត្តិការណ៍ដែលបង្ហាញនូវទំនិញដ៏មានសក្តានុពលខ្ពស់ ដែលផលិតចេញពីវត្ថុធាតុដើមមានគុណភាព និងផលិតចេញពីការងារហត្ថកម្មជំនាញ ពោរពេញទៅដោយសមត្ថភាព។
លោកបានបន្តថា ទោះបីជាសេដ្ឋកិច្ចពិភពលោក កំពុងជួបបញ្ហាប្រឈម និងការផ្លាស់ប្តូរជាច្រើនក៏ដោយ ក៏ឧស្សាហកម្មផលិតផលអំពីរបៀបរស់នៅថៃ នៅតែរឹងមាំ ហើយបរិមាណនាំចេញរបស់វានៅតែមានកម្រិតខ្ពស់ គឺប្រមាណជា ៥ ភាគរយ នៃការនាំចេញទាំងអស់ ក្នុងឆ្នាំ ២០១៨ ។
លោក ស៊ុដេត សូសូមប៊ុន (Somdet Susomboon) អធិការ និងជាអគ្គនាយកស្តីទី នៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ បានពន្យល់បន្ថែមទៀតថា STYLE Bangkok គឺជាឧបករណ៍ទីផ្សារដ៏មានតម្លៃសម្រាប់ថៃ ដែលកំពុងរៀបចំព្រឹត្តិការណ៍នេះជាលើកទី៥ ដើម្បីបង្ហាញផលិតករ នូវរបស់របររបៀបរស់នៅថៃ ទៅកាន់អន្តរជាតិ។ រហូតមកដល់ពេលនេះ STYLE Bangkok កំពុងតែក្លាយជាពិព័រណ៍ពាណិជ្ជកម្មបែបរបៀបរស់នៅអន្តរជាតិ ដែលអាចឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន និងអ្នកទិញ នៅក្នុងឧស្សាហកម្មដែលមានការផ្លាស់ប្តូរឥតឈប់ឈរ។
នៅក្នុងរយៈពេលនៃការរៀបចំនេះ បានទាក់ទាញអ្នកចូលរួមតាំងពិព័រណ៌បរទេស មានដូចជាវៀតណាម ហុងកុង ចិន ហ្កាណា ជប៉ុន តៃវ៉ាន់ ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង កម្ពុជា ឡាវ ភូមា ។ល៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com