អត្ថបទពាណិជ្ជកម្ម
Vietjet អបអរ​ការដឹក​អ្នកដំណើរ​ទី​១០០​លាន ជាមួយនឹង​«​យុទ្ធនាការ​ហោះហើរ​ទូទាំង​អាស៊ី និង​ការស្វែងរក​យន្តហោះ​មាស​ទម្ងន់​១​គីឡូក្រាម​»
04, Nov 2019 , 5:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ ដើម្បី​អបអរ​អ្នកដំណើរ​លើក​ទី​១០០​លាន​របស់ខ្លួន នៅថ្ងៃនេះ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet បានប្រកាស​ពី​យុទ្ធនាការ​ប្រូ​ម៉ូ​សិន​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​របស់ខ្លួន ឈ្មោះថា «​ហោះហើរ​ទូទាំង​អាស៊ី និង​ស្វែងរក​យន្តហោះ​មាស​ទម្ងន់​១​គីឡូក្រាម​» តាមរយៈ​ការផ្តល់ជូន​សំបុត្រ​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​រាប់លាន​សន្លឹក ដែលមាន​តម្លៃ​ត្រឹមតែ ០ (​សូន្យ​) ដុល្លារ​អាមេរិក ជា​រៀងរាល់ថ្ងៃ និង​រង្វាន់​យន្តហោះ​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​១​គីឡូក្រាម​។
 
Vietjet បាន​កំពុងតែ​នាំយក «​ក្តី​សុបិន​នៃ​ការហោះហើរ​» ទៅកាន់​ប្រជាជន​វៀតណាម និង​អ្នកដំណើរ​អន្តរជាតិ​រាប់លាន​នាក់ បើ​គិត​ចាប់តាំងពី​ការចាប់ផ្តើម​ដំណើរការ នៃ​ការហោះហើរ​ជា​លើក​ទី​១ របស់ខ្លួន ក្នុង​ឆ្នាំ​២០១១​។ 


 
​ដើម្បី​ស្វាគមន៍​សមិទ្ធផល​ដ៏​ធំធេង​នេះ លោក Nguyen Thanh Son អនុប្រធាន​ក្រុមហ៊ុន Vietjet មានប្រសាសន៍ថា​៖ «​ជាមួយនឹង​ការ​មាន​ផ្លូវ​ហោះហើរ​ច្រើនជាង​១៣០​ខ្សែ ទូទាំង​អាស៊ី Vietjet បាន​បន្ត​អភិវឌ្ឍ​ឥតឈប់ឈរ ដើម្បី​បំពេញ​រាល់​តម្រូវការ​របស់​អ្នកដំណើរ និង​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ មិន​ត្រឹមតែ​ប្រចាំ​ប្រទេស​វៀតណាម ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រចាំ​តំបន់​នេះ​ផងដែរ​។ យើង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស គ្រឿង​បរិក្ខា និង​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ពង្រឹងគុណភាព​សេវាកម្ម នៅលើ​ផ្លាត​ហ្វ​ម​បច្ចេកវិទ្យា​ឌីជីថល ក្រោម​ការប្តេជ្ញាចិត្ត​ដើម្បី​ផ្តល់ជូន​តម្លៃ​ដ៏​សមរម្យ​បំផុត និង​កម្មវិធី​ហោះហើរ​ចម្រុះ​ផ្សេងៗ​គ្នា ក្នុងការ​ឆ្លើយតប​ទៅកាន់​ការជឿជាក់​របស់​អ្នកដំណើរ​។ ក្រុមហ៊ុន Vietjet ពិតជា​រីករាយ​ណាស់ ក្នុងការ​ស្វាគមន៍​អ្នកដំណើរ​លើក​ទី​១០០​លាន​នាក់ ក្នុង​រដូវ​កាល​បុណ្យទាន​នា​ចុងឆ្នាំ​នេះ និង​កំពុង​សម្លឹង​ឆ្ពោះ ទៅកាន់​ការស្វាគមន៍​អ្នកដំណើរ​លើក​ទី​២០០​លាន ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​ទៀត​»​។ 
 
​យុទ្ធនាការ «​ធ្វើដំណើរ​ទូទាំង​អាស៊ី និង​ស្វែងរក​យន្តហោះ​មាស​ទម្ងន់​១​គីឡូក្រាម​» ផ្តល់ជូន​សម្រាប់​គ្រប់គ្នា ដែល​ទិញ​សំបុត្រ​ហោះហើរ នៅ​ចន្លោះ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ តាមរយៈ​គេហទំព័រ www.vietjetair.com កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ VietjetAir និង​បណ្តាញ​លក់​សំបុត្រ​ផ្សេងៗ​ទៀត​។ ការចុះឈ្មោះ​អាចធ្វើ​ឡើង តាមរយៈ​គេហទំព័រ www.flyforlove.vietjetair.com ដើម្បី​ទទួលបាន​ឆ្នោត​ផ្សងសំណាង​ដោយ​សេរី (​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា តទៅ​)​។ ទិញ​សំបុត្រ​ហោះហើរ​កាន់តែច្រើន ទទួលបាន​រង្វាន់​កាន់តែច្រើន​។ 
 
- រង្វាន់​ធំ​: យន្តហោះ​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​១​គីឡូក្រាម ដែលមាន​តម្លៃ​ជិត​១០០​ពាន់​លាន​ដុង (​ច្រើនជាង ៤៣,០០០​ដុល្លារ​) 
- សំបុត្រ​ហោះហើរ​ទូទាំងប្រទេស​វៀត​ណា​ម និង​អាស៊ី ដោយ​ឥត​គិត​ប្រាក់ រយៈពេល​៦​ខែ ជាច្រើន​សន្លឹក​
- សំបុត្រ​ហោះហើរ​ដោយ​ឥត​គិត​ប្រាក់ សម្រាប់​ជើង​ត្រឡប់មកវិញ​ជាច្រើន​ពាន់​សន្លឹក សម្រាប់​ផ្លូវ​ហោះហើរ​អន្តរជាតិ 
- កាដូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន ក្នុងពេល​ធ្វើដំណើរ​លើ​យន្តហោះ​។ 
 
​ដើម្បី​អបអរ​យុទ្ធនាការ​នៅ​ចុងឆ្នាំ​ដ៏​ពិសេស​នេះ ក្រុមហ៊ុន Vietjet ក៏​នឹង​ផ្តល់​ប្រូ​ម៉ូ​សិន​ជា​បន្តបន្ទាប់​ផងដែរ ជាមួយនឹង​ការផ្តល់ជូន​សំបុត្រ​ហោះហើរ​បែប​សន្សំ​ដ៏​អស្ចារ្យ រាប់លាន​សន្លឹក ដើម្បី​ធ្វើដំណើរ​ទូទាំង​អាស៊ី​។ កម្មវិធី​ប្រ​ម៉ូ​សិន​ទី​១ នឹង​ចាប់ដំណើរការ​ពីថ្ងៃ​ទី​៥ ដល់ទី​៧ ខែវិច្ឆិកា ខណៈដែល​សំបុត្រ​បែប​សន្សំសំចៃ មានតម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក ច្រើនជាង​២​លាន​សន្លឹក នឹងត្រូវ​ផ្តល់ជូន​នៅ​អំឡុង​ម៉ោង​មាស ចន្លោះ​ម៉ោង ១២​ថ្ងៃត្រង់ និង​ម៉ោង ២ រសៀល​។​
 
​អំឡុងពេល​នៃ​ការធ្វើដំណើរ សម្រាប់​សំបុត្រ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ គឺ​ចាប់ពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩ ដល់ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ហើយ​មាន​សុពលភាព សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ទាំងអស់​របស់ Vietjet ក្នុងប្រទេស​វៀតណាម និង​រាល់​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់ របស់ Vietjet រវាង​ប្រទេស​វៀតណាម និង​កម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ សិង្ហ​បុរី ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​។ 


 
​រួសរាន់​ឡើង និង​ស្វែងរក​សំបុត្រ​បែប​សន្សំសំចៃ​ដ៏​អស្ចារ្យ ដើម្បី​អបអរ​រដូវ​បុណ្យទាន​នៅ​ចុងឆ្នាំ​នេះ ទូទាំង​អាស៊ី​។ សំបុត្រ​ក្នុង​ប្រូ​ម៉ូ​សិន​ទាំងនេះ អា​ចរក​ជាវ​បាន​តាមរយៈ​បណ្តាញ​ផ្សេងៗ​នៅលើ​គេហទំព័រ www.vietjetair.com កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ Vietjet Air និង Facebook តាមរយៈ www.facebook.com/vietjetcambodia (​ដោយ​ចុច​លើ​ប្រអប់ «Booking»)​។ 
 
​ជាមួយនឹង​ស្មារតី​នៃ​ការ​ផ្តោតលើ «​សុវត្ថិភាព សុភមង្គល តម្លៃ​ទាប​សមរម្យ និង​ទៀងទាត់​ពេលវេលា​»​ដែលជា​តម្លៃ​ស្នូល​របស់ខ្លួន និង​ក្រោម​កម្មវិធី​ផ្តល់​ប្រ​មូ​សិន​ដ៏​ពិសេស​នេះ ដើម្បី​ស្វាគមន៍​អ្នកដំណើរ ទី​១០០​លាន ក្នុង​រដូវ​កាល​បុណ្យទាន​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​នាំយក​ស្នាមញញឹម ភាព​រីករាយ និង​ផាសុកភាព សម្រាប់​អ្នកដំណើរ​ក្នុង​កម្រិត​ហោះហើរ​កម្ពស់​១​ម៉ឺន​ម៉ែត្រ ក៏ដូចជា​ការបង្កើត​ប​ទ​ពិសោធ​ហោះហើរ​ដ៏​រំភើប នៅលើ​យន្តហោះ​ថ្មីៗ ដែលមាន​កៅអីអង្គុយ​ប្រកបដោយ​ផាសុកភាព ជម្រើស​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ក្តៅៗ ចំនួន​៩​មុខ ដែល​ត្រូវបាន​បម្រើ​ដោយ​បុគ្គលិក​ដ៏​រួសរាយ​រាក់ទាក់ កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន ការកម្សាន្ត​ផ្សេងៗ និង​សេវា​បន្ថែម​ដ៏​ទំនើប​ជាច្រើន​ទៀត តាមរយៈ​ផ្លាត​ហ្វ​ម​ពាណិជ្ជ​អេឡិចត្រូនិក​របស់ខ្លួន​៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com