អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន vivo ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស លើ​ស្មា​ត​ហ្វូ​ន vivo S1 ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​
04, Nov 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​គិត​ទៅ​ប្រហែល​រយៈពេល ៣​ខែ​ហើយ ដែល​ស្មា​ត​ហ្វូ​ន vivo នៃ​ត្រកូល S ដំបូង ឈ្មោះថា vivo S1 ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​។ ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ ស្មា​ត​ហ្វូ​ន vivo S1 ក៏​ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​ពី​មហាជន​ផងដែរ​។​
 
​ដោយ​ផ្អែកទៅលើ​ការ​រចនា​ដែលមាន​ភាព​ទាក់ទាញ នឹង​បង្ហាញ​ចេញ​នូវ​ការកែច្នៃ​ដែលមាន​ភាពទាន់សម័យ មិន​មិន​ត្រឹមតែ​រូបរាង និង​ប្រព័ន្ធ​បច្ចេកវិទ្យា​នោះទេ គឺ​សុទ្ធសឹង​តែមាន​ភាព​ច្នៃប្រឌិត​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ គឺមាន​លក្ខណៈពិសេស​ជាច្រើន​ដូចជា ប្រព័ន្ធ​ស្កេ​ន​ម្រាមដៃ​លើ​អេក្រង់ កាមេរ៉ា​ខាងមុខ Selfie ដែលមាន​ទំហំ 32MP ថាមពល​ថ្ម​ធំ ដែលមាន​ទំហំ 4500mAh ជាមួយនឹង​បច្ចេកវិទ្យា Dual-Engine Fast Charging កាមេរ៉ា​ខាងក្រោយ AI ចំនួន 3 គ្រាប់ និង​ការ​រចនា​ម៉ូដ​ដ៏​ទាន់សម័យ​។ vivo S1 មាន​ពីរ​ពណ៌ សម្រាប់​ជ្រើសរើស គឺ​ពណ៌​ខ្មៅ Diamond Black និង​ពណ៌​ខៀវ Skyline Blue​។ 
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ​មាន​រ៉េ​ម​ទំហំ 6GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ដែល​ងាយស្រួល​ក្នុងការ​រក្សាទុក​នូវ​វីដេអូ តន្ត្រី និង​រូបភាព​ថែម​ទៀតផង​។ ស្មា​ត​ហ្វូ​ន vivo S1 នេះ ភ្ជាប់​ជាមួយនឹង​អេក្រង់​ពេញ​គែម Super Amoled Ultra All Screen​។ អេក្រង់​នេះ​មាន​ទំហំ 6.38 inch FHD+ កម្រិត​ភាពច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និង​អេក្រង់ បើ​ធៀប​ជាមួយនឹង​តួខ្លួន​របស់​វា គឺ​ដល់​ទៅ 90% ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន Vivo S1 នេះ​គឺ​អស្ចារ្យ​បំផុត ក្នុងការ​ប្រើប្រាស់ នៅពេលដែល​ទស្សនា​ទៅលើ​វីដេអូ ឬ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នោះ​។ 


 
​ស្មា​ត​ហ្វូ​ន vivo S1 ភ្ជាប់​ជាមួយនឹង​អេក្រង់​ដែលមាន​កម្រិត​ភាពច្បាស់​ខ្ពស់ ហើយ​វា​ក៏មាន​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ស្កេ​ន​ក្រៅ​ដៃ​នៅលើ​អេក្រង់ (In-Display Fingerprint Scanning) ដែល​ផ្តល់នូវ​ភាពងាយស្រួល ក្នុងការ​ស្កេ​ន​ដោះ​សោរ​បាន​លឿន​បំផុត​ថែមទៀត​។ វា​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​កម្ពុជា ក្នុងតម្លៃ $299 តែប៉ុណ្ណោះ​។ 
 
​នៅ​ក្នុងឱកាស​ពិធីបុណ្យ​អុំ​ទុក ដែល​នឹង​ចូល​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ ក្រុមហ៊ុន vivo បាន   ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស ទៅលើ​ស្មា​ត​ហ្វូ​ន vivo S1 ចាប់ពី​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ​២០១៩​នេះ​តទៅ ពី​កញ្ចប់​តម្លៃ $299 នៅសល់​ត្រឹមតែ $269 តែប៉ុណ្ណោះ​។ នៅចាំ​អី​ទៀត​ទាន់​ឱកាស​ពិសេស​បានមក​ដល់ សម្រាប់​អ្នក​ដែរ​កំពុងតែ​ស្វែងរក​ស្មា​ត​ហ្វូ​ន ជូនទៅ​កាន់​អ្នកជា​ទីស្រលាញ់ ឬ អ្នកមានគុណ នៅក្នុង​អំឡុង​ពិធីបុណ្យ​អុំទូក ស្មា​ត​ហ្វូ​ន vivo S1 គឺ​ពិតជា​ជម្រើស​ដ៏​សាក​សម​បំផុត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com