ដើម្បីចូលរួមអបអរសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា នឹងលក់រថយន្ត Mercedes-Benz V-Class ឆ្នាំ២០២០ ក្នុងតម្លៃពិសេសបំផុតមិនធ្លាប់មាន និងថែមជូនប្រេងសាំងចំនួនបីពាន់លីត្រ (3000L) ដោយឥតគិតថ្លៃភ្លាមៗជូនដល់អតិថិជន ដែលអញ្ជើញជាវរថយន្តV-Class ឆ្នាំ២០២០ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
រថយន្តប្រណីត Mercedes-Benz V-Class ឆ្នាំ២០២០ គឺជាជម្រើសទីមួយ នឹងជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក មិនថាសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬសម្រាប់អាជីវកម្មនោះទេ។ Mercedes-Benz V-Class ឆ្នាំ២០២០ ត្រូវបានផលិតឡើង ជាមួយនឹងម៉ាស៊ីនសាំងកម្លាំងស្ទុះ ២១១សេះ ទំហំស៊ីឡាំង L4, ២.២លីត្រ ដែលបានសម្រិតសម្រាំងដ៏ពិសេសបំផុតសម្រាប់កម្ពុជា មានភាពសន្សំសំចៃខ្លាំង ស៊ីសាំងត្រឹមតែ៦លីត្រប៉ុណ្ណោះ ក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
នៅក្នុងរថយន្តដ៏ប្រណីតម៉ូឌែល V-Class ស៊េរីថ្មីឆ្នាំ២០២០នេះផងដែរ ក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន ដែលមានតែមួយគ្មានពីរដូចជា៖ មានកៅអីអាចបត់បាន កៅអីផ្នែកតៃកុង កៅអីផាសុកភាពសម្រាប់មេគ្រួសារ ឬចៅហ្វាយនាយ។ ចំណែកកៅអីផ្នែកខាងក្រោយសម្រាប់កុមារ ឬបុគ្គលិក អាចរុញទៅមុខទៅក្រោយយ៉ាងងាយស្រួល ព្រមទាំងមានតុចល័តស្រស់ស្អាតនៅចំកណ្តាល អាចរុញទៅមុខទៅក្រោយបាន ងាយស្រួលសម្រាប់ការងារប្រជុំ ទទួលទានអាហាររបស់កុមារជាដើម។ មានកាមេរ៉ា៣៦០ដឺក្រេ មើលបាន១ជុំរថយន្ត។ បំពាក់នូវភ្លើងបំភ្លឺ LED វៃឆ្លាតភ្លឺច្បាស់ចាំងបានឆ្ងាយ មិនប៉ះពាល់ដល់អ្នកជិះបញ្ច្រាសទិសឡើយ។ បាសសំឡេងប៊ូម៉េស្ទ័រ ដែលជាឧបករណ៍បំពងសំឡេងពីរោះរណ្តំល្អដាច់គេ។ ដោយឡែក កញ្ចក់ និងឃ្លប់ទ្វារក្រោយបើកបិទអូតូ ហើយមានប៊ូតុងចុចបញ្ជាបើកបិទអូតូទាំងទ្វារសងខាងឆ្វេងស្តាំ។ នៅឃ្លប់ទ្វារក្រោយ មានកញ្ចក់ខ្មៅបើកបិទអូតូដូចគ្នា និងមានភាពទូលាយ ដាក់អីវ៉ាន់បានច្រើនក្នុងដំណើរកម្សាន្តជួបជុំគ្រួសារ ឬសម្រាប់ដឹកភ្ញៀវសំខាន់ៗ។
មិនតែប៉ុណ្ណោះ Mercedes-Benz V-Class ក៏បានបំពាក់នូវស៊ិនស័រ ការពារមិនឲ្យកៀបកូនក្មេង និងមនុស្សចាស់នៅពេលបើកបិទទ្វារ។ និយាយពីយ៉ាន់ថាស់កង់វិញ មានរាងស្ព័រ AMG ទំហំ១៩ អ៊ីញកាំរន្ធះស្រស់ស្អាតដាច់គេតែម្តង។
កុំភ្លេច Mercedes-Benz V-Class ឆ្នាំ២០២០! ស៊េរី AMG LINE និង Full Options បំផុត! ទិញថ្ងៃនេះភ្លាម ទទួលបានតម្លៃពិសេសភ្លែត! និងទទួលបានប្រេងសាំងចំនួនបីពាន់លីត្រភ្លាមៗថែមទៀតផង! មិនបាច់កោសឆ្នោត មិនបាច់ចាប់រង្វាន់ផ្សងសំណាងនោះទេ! ទិញភ្លាមបានភ្លែត!។
សូមរួសរាន់ទូរស័ព្ទមកឥឡូវនេះ ដើម្បីសួរព័ត៌មានបន្ថែមតាមរយៈលេខ 017 231 488 និង 023 231 488 ឬក៏អញ្ជើញទៅទស្សនាការដាក់តាំងបង្ហាញរូបភាពរថយន្ត Mercedes-Benz VClass ឆ្នាំ2020 ដោយផ្ទាល់ នៅអគារតាំងបង្ហាញរថយន្តដ៏ទំនើប របស់ក្រុមហ៊ុនស្តារអូតូ (ខេមបូឌា) ដែលស្ថិតនៅបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕