Mercedes-Benz ត្រូវបានចាត់ទុកជាប្រភេទរថយន្តទំនើប និងសំណព្វចិត្តរបស់តារាល្បីៗជាច្រើនលើពិភពលោក។ រថយន្តខ្លះ បានបង្កើតអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅជាមួយតារាទាំងនោះ រីឯករណីខ្លះ គ្រាន់តែជាការបង្អួតទ្រព្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។
សារព័ត៌មានថ្មីៗ សូមបង្ហាញសិល្បករ និងកីឡាល្បីចំនួន៥រូប ដែលចូលចិត្តប្រើប្រាស់ផលិតផល Mercedes-Benz៖
តារាកំប្លែងអាមេរិក Kevin Hart
លោក Kevin តារាកំប្លែងដ៏ល្បីឈ្មោះ មានទ្រព្យសម្បត្តិជាង៤៥លានដុល្លារអាមេរិក។ ទោះបីជាពេលវេលាមមាញឹកយ៉ាងណាក្តី គេក៏សង្កេតឃើញ លោកចូលចិត្តធ្វើដំណើរតាមរថយន្តទំនើបៗនៅលើផ្លូវថ្នល់។ រថយន្តសំណព្វរបស់លោក Hart ដែលគេឧស្សាហ៍ប្រទះឃើញនោះ គឺ Mercedes-Benz G63 និង Mercedes-Benz SLS ពណ៌ខ្មៅ។
តារាចម្រៀងកាណាដា Drake
ទ្រព្យប្រមាណ១០០លានដុល្លារអាមេរិក តារាចម្រៀងរ៉េប Drake មានរថយន្តផ្ទាល់ខ្លួនជាច្រើន។ តាមរយៈបទចម្រៀង «30 for 30 Freestyle» គេឃើញ Drake ប្រើ Mercedes-Benz S600 Pullman Maybach ដ៏ទំនើប។ Mercedes-Benz រហូតដល់ទៅ៣គ្រឿងស្ថិតក្នុងចំណោមរថយន្តទំនើបៗ១០គ្រឿងដែល Drake ចូលចិត្តជាងគេ រួមមាន Mercedes-Maybach G 650 និង Mercedes-Benz SLR McLaren ផងដែរ។
ក្នុងចំណោមរថយន្តទំនើបៗ១០ដែល Drake ចូលចិត្ត មាន Mercedes-Benz រហូតដល់ទៅ៣គ្រឿង
តារាភាពយន្តអាមេរិក Charlie Sheen
Sheen ចូលចិត្តសន្សំវត្ថុខ្លាំងណាស់ ជាពិសេសរថយន្ត ដោយក្នុងនោះមានម៉ាក Mercedes-Benz S-Class ដែលលោកនិយមប្រើបំផុត។ មិនត្រឹមតែប្រើប្រាស់ខ្លួនឯងនោះឡើយ Sheen ក៏ធ្លាប់យក Mercedes-Benz S63 និង CL 600 ទៅធ្វើជាអំណោយផងដែរ។
អតីតអ្នកប្រដាល់អាមេរិក Floyd Mayweather
អ្នកប្រដាល់ពិភពលោក Floyd Mayweather ធ្លាប់បង្អួតថា គាត់មានរថយន្តជាច្រើនក្នុងតម្លៃសរុប១៥លានដុល្លារអាមេរិក ដែលទិញទុក ហើយមិនដែលបានបើកបរ។ ថ្ងៃមួយ Floyd បានបញ្ជាទិញរថយន្ត Mercedes-Benz SLS ភ្លាមៗដើម្បីបើកទៅអាកាសយានដ្ឋាន។ អ្នកប្រដាល់រូបនេះ មាន Mercedes-Benz និងរថយន្តជាច្រើនទៀតដែលនៅក្នុងយានដ្ឋានផ្ទាល់ខ្លួន។
តារាភាពយន្ត Sylvester Stallone ហៅ រ៉ាំបូ
លោក Sylvester Stallone ចូលចិត្តរថយន្ត Mercedes-Benz G63 ពណ៌ខ្មៅរបស់លោកខ្លាំង បើទោះបីជាលោកមានរថយន្តផ្សេងទៀតក៏ដោយ។ ប្រភេទ Mercedes-Benz ដែលតារាសម្តែងរ៉ាំបូ ប្រើប្រាស់មានដូចជា Mercedes SL63 AMG black series, Mercedes Benz SLG AMG និង Custom Mercedes G-Class ជាដើម។ ទោះឈានដល់វ័យ៧៣ឆ្នាំក៏ដោយ ក៏លោកនៅតែចូលចិត្តបើករថយន្តដោយខ្លួនឯង ដែលនាំឲ្យមានការបង្កើត Fake News ផ្សេងៗ ទាក់ទងនឹងជីវិតរបស់គាត់៕