ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
គ្រឿង​បង្គុំ​ម៉ូតូ គ្រឿង​ដែក និង​រណារយន្ត ត្រូវបាន​ផ្គុំ​ជា​រូប​ដំរី​ធំ​អស្ចារ្យ​មួយ​
04, Nov 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក អ៊ូ វណ្ណឌី ជា​សិល្បករ​សហ​សម័យ​ដែល​កំពុង​ផ្គុំ​រូប​សត្វ​ដំរី​ដ៏​ធំ​អស្ចារ្យ​មួយ ពី​គ្រឿង​ដែក រណារយន្ត និង​ផ្នែក​ខ្លះ​នៃ​គ្រឿង​បង្គុំ​ម៉ូតូ​។ សិល្បករ​សហ​សម័យ វ័យ​ប្រមាណ​៤១​ឆ្នាំ រូបនេះ បាន​ចំណាយពេល ៤ ខែ​កន្លះ ក្នុងការ​ផ្គុំ​រូប​សត្វ​ដំរី ដែលមាន​ទម្ងន់​ប្រមាណ​៥​តោន​។ លោក អ៊ី វណ្ណឌី​បញ្ជាក់ថា​ដូច្នេះ​៖«​ទម្ងន់​វា ខ្ទង់​៤​តោន​កន្លះ​។ កម្ពស់ គឺ​៣​ម៉ែត្រ ១​តឹក បណ្តោយ​វា ៥​ម៉ែត្រ​។ ហើយ​យើង​ប្រើ​គ្រឿង​ម៉ាស៊ីន​ទាំងអស់ ៤៥០ ម៉ាស៊ីន បូកផ្សំ​គ្រឿង​ដែក គ្រឿង​ម៉ូតូ​ទៀត ប្រហែល​ជាង​៨០០ ទៅ​៩០០​គីឡូ​ទៀត​»​។  ក្រសួងបរិស្ថាន​កម្ពុជា បាន​ឲ្យ​លោក អ៊ូ វណ្ណឌី ដែលជា​អ្នកជំនាញ​ក្នុងការ​ផ្គុំ​រូប​សត្វ​ដំរី​នេះ ដើម្បី​អប់រំ​មនុស្ស​ឲ្យ​ចូលរួម​ថែរក្សា និង​អភិរក្ស ព្រៃឈើ និង​សត្វព្រៃ​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ូ វណ្ណឌី​។


​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក អ៊ូ វណ្ណឌី ដូចតទៅ​៖ 
 
 


 
 









© រក្សាសិទ្ធិដោយ thmeythmey.com