មានសាច់រលីង ល្អិតខៃ ជានិយមន័យរបស់ពាក្យ«ម៉ដ្ត»ឬ«ម៉ដ្ឋ» មិនមែន«ម៉ត់»ឡើយ!
ពីនេះ ពីនោះ / មិនយល់...!
មានសាច់រលីង ល្អិតខៃ ជានិយមន័យរបស់ពាក្យ«ម៉ដ្ត»ឬ«ម៉ដ្ឋ» មិនមែន«ម៉ត់»ឡើយ!
05, Nov 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
មែនទែនទៅពាក្យ«ម៉ត់» មិនត្រូវបានគេចាត់ទុកថាជាពាក្យខុសនោះទេ គ្រាន់តែពាក្យនេះត្រូវបានគេបង្កើតជាកំហុសច្រើន។ មានកំហុសត្រង់ថា គេប្រើពាក្យ«ម៉ត់»ដោយសំដៅលើភាពដែលមានសាច់រលីង ល្អិតខៃ។ ផ្ទុយមកវិញ ពាក្យពិតរបស់វាដែលត្រូវនឹងនិយមន័យនេះ គឺសរសេរជា«ម៉ដ្ត» ឬ«ម៉ដ្ឋ»ទើបត្រឹមត្រូវ។

 
មិនមែនថាពាក្យ«ម៉ត់»ឬសរសេរម្យ៉ាងទៀត «ហ្មត់»មិនត្រឹមត្រូវនោះទេ គ្រាន់តែពាក្យនេះមានន័យដូច្នេះវិញ គឺមានន័យថា អស់, អស់រលីង,មិនមាន,មិនសល់។ គេប្រើពាក្យនេះ នៅក្នុងន័យថា ហ្មត់តែម្តង! ស៊ីហ្មត់, ចោរលួចហ្មត់ ជាដើម។ 
 
កាលណាគេប្រើក្នុងន័យថា សាច់រលីង,ល្អិតខៃ,សិ្នទ្ធជិត គឺគេត្រូវតែនឹកឃើញដល់ពាក្យ«ម៉ដ្ត»ឬ«ម៉ដ្ឋ»វិញ។ គេប្រើពាក្យនេះនៅក្នុងន័យថា កិនម្សៅឲ្យម៉ដ្ត, កិនថ្នាំឲ្យម៉ដ្ត, សំពត់សាច់ម៉ដ្ត ជាដើម៕  
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com