អត្ថបទពាណិជ្ជកម្ម
វី​ង​ទទួល​ការចាប់អារម្មណ៍​កាន់តែខ្លាំង​នៅ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ២០១៩
05, Nov 2019 , 4:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​ធនាគារ​ឈានមុខ​គេ ក្នុង​ការផ្តល់សេវា​ធនា​គារ​ចល័ត​នៅ​កម្ពុជា ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកចូលរួម​ជាច្រើន​នាក់ នៅក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩ ដែល​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២ និង​ទី​៣ វិច្ឆិកា​កន្លងទៅ នៅ​អគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ​។​
 
​លោក ឡៅ សៀង​ហៃ នាយក​ផ្នែក​ធនធានមនុស្ស នៃ​ធនាគារ​ឯកទេស វី​ង បាន​ឲ្យ​ដឹងថា​នៅ​ឆ្នាំនេះ មាន​បេក្ខជន​កាន់តែច្រើន បាន​សាកសួរ​ព័ត៌មាន​ពី​ក្រុមការងារ​ធនាគារ​ឯក​ទេស វី​ង (​វេ​ម​បូ​ឌា​) លី​មី​ធី​ត ហើយ​ពួកគេ​បានបង្ហាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ឱកាស​ការងារ ក៏ដូចជា​ផលិតផល​របស់ វី​ង ដែល​កំពុង​បម្រើ​អតិថិជន​នៅលើ​ទីផ្សារ​។ 


 
​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩ ត្រូវបាន​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​និយោជក អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល អ្នកស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត ក្នុងការ​ទទួលបាន​ឱកាស​ការងារ ជ្រើសរើស​បុគ្គលិក និង​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ​។​
 
​លោក ឡៅ សៀង​ហៃ បាន​បន្ថែមទៀតថា​៖«​វី​ង​មិន​ត្រឹមតែ​ជា​អ្នកផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ធំ និង​គួរឱ្យ​ទុកចិត្ត​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វី​ង ក៏​ជា​កន្លែង​ដ៏​ល្អ​បំផុត សម្រាប់​ធ្វើការ​ផងដែរ ដោយ​ផ្តោតលើ​ការយកចិត្តទុកដាក់​ការថែរក្សា និង​ការទំនាក់ទំនង ដោយ​មើល​ទៅលើ​ការគ្រប់គ្រង​ល្អ ការអភិវឌ្ឍ និង​ការច្នៃប្រឌិត​របស់​បុគ្គ​លិ​ក​»​។​
 
​គួរ​រំលឹក​ផងដែរ​ថា វី​ង ទើបតែ​ទទួលបាន​ពានរង្វាន់​និយោជក​ឆ្នើម  ប្រចាំ​តំបន់​អាស៊ី នៅក្នុង​កម្មវិធី Asia’s Best Employer Brands 2019 ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន Employer Branding នៅ​ប្រទេស​សិង្ហ​បុរី នៅ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅ​។ ហើយ​នោះពាន​នេះ ក៏​ពានរង្វាន់​ទី​៤ ដែ​លវីង​បានទទួល​ផងដែរ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com