ជាតិ
ក្រុមហ៊ុន​ពីរ នឹង​បោះទុន​ជាង​១២​លាន​ដុល្លារ​បង្កើត​រោងចក្រ​កាបូប និង​ស​ម្លៀ​បំពាក់ នៅ​ខេត្តកណ្ដាល​
05, Nov 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ដល់​ក្រុមហ៊ុន​ចំនួន​ពីរ ដែល​ផលិត​កាបូប​និង​សម្លៀកបំពាក់​នៅ​ខេត្តកណ្ដាល​។ ក្រុមហ៊ុន​ទាំងពីរ នឹង​បោះទុន​ជាង​១២​លាន​ដុល្លារ លើ​គម្រោង​នេះ ដែល​អាចបង្កើត​ការងារ​ជាង​៥០០០​កន្លែង​។

 
​តាម​ការចេញផ្សាយ​រប​ស់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមប្រឹក្សា​អភិឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃទី​៥ វិឆ្ឆិកា ឆ្នាំ​២០១៩ ថា CDC អនុម័ត​ឲ្យ​ក្រុមហ៊ុន «EHM EASYHOME MANUFACTURING CO., LTD. » បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​ប្រអប់​ដាក់​ឥ​វ៉ាន់​ពី​ក្រណាត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ក្រុមហ៊ុន​នេះ បាន​បោះទុន​វិនិយោគ​ប្រមាណ​៦,៩​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន​ជិត​៣៥០០​កន្លែង​។ 
 
​រីឯ​ក្រុមហ៊ុន​មួយទៀត ដែល​CDC បានអនុម័ត​គឺ ក្រុមហ៊ុន «YNTEX CO., LTD. » បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ផ្សា​រដែ​កលើ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។ ក្រុមហ៊ុន នឹង​បោះទុន​វិនិយោគ​ប្រមាណ​៥,៧​លាន​ដុល្លារ ហើយ​អាចបង្កើត​ការងារ​បាន​ជិត​២០០០​កន្លែង​៕ 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com