ជាតិ
អត្ថបទពាណិជ្ជកម្ម
រៀបការចំថ្ងៃ៩ វិច្ឆិកា គូស្វាមីភរិយាថ្មី១គូ យកអំបុកដូងខ្ចី និងចេកពងមាន់ ធ្វើជាបង្អែម
× គូស្វាមីភរិយាថ្មី ១គូ ដែលកូនកម្លោះ ឈ្មោះ ហេង រតនាពិសិដ្ឋ និងកូនក្រមុំ ឈ្មោះ ហេងសិរីរតនា បានជ្រើសរើសយក អំបុកដូងខ្ចី និងចេកពងមាន់ ធ្វើជាបង្អែម នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែវិច្ឆិកានេះ។ នេះទំនងជាលើកដំបូងបង្អស់ ដែលអំបុកដូងខ្ចី និងចេកពងមាន់ នឹងត្រូវរៀបចំជាបង្អែមយ៉ាងឆ្ងាញ់ពិសាសម្រាប់ទទួលស្វាគមន៍ភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីរៀបមង្គលការ។
បើតាមគូស្វាមី ភរិយាថ្មី មួយគូនេះ ការជ្រើសរើស អំបុកដូងខ្ចី និងចេកពងមាន់ ជាបង្អែម នៅក្នុងថ្ងៃពិសេសដូច្នេះ គឺដើម្បីឲ្យជីវិតគូស្វាមីភរិយារបស់ខ្លួន បានកើតកាលវាលគុម្ព ត្រជាក់ត្រជំ ដូចទឹកអង្គ បំពង់ខ្ចី និងទុកជាអនុស្សាវរីយ៍ប្រចាំឆ្នាំ ២០១៩។
លោក ទូច រដ្ឋា នាយកគ្រប់គ្រងទូទៅចុងភៅ សេង ហុកហេង បានលើកឡើងថា ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ នេះ ដើម្បីចូលរួមលើកស្ទួយបង្អែមខ្មែរ និងផលិតផលក្នុងស្រុក ចុងភៅ សេងហុកហេង នឹងរៀបចំយ៉ាងសម្អិតសម្អាងនូវបង្អែមអំបុកដូងខ្ចី និងចេកពងមាន់ សម្រាប់ទទួលភ្ញៀវកិត្តិយស ដែលនឹងអញ្ជើញពិសារភោជនាអាហារក្នុងពិធីអាពាហ៍ពិពាហ៍គូស្វាមីភរិយាទាំង២ ក៏ដូចជា សម្រាប់ពិធីផ្សេងៗបន្តទៀត។
គួរបញ្ជាក់ផងដែរថា បង្អែមអំបុកដូងខ្ចី ត្រូវបានប្រជាពលរដ្ឋកម្ពុជាភាគច្រើន និយមពិសាក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនៅឆ្នាំនេះ កម្ពុជានឹងរៀបចំនៅថ្ងៃទី ១០ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com