ជាតិ
ឥទ្ធិពលព្យុះទី២៤ ឈ្មោះ«ណាគ្រី» នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ ពីថ្ងៃទី ៧- ១៣ វិច្ឆិកា
× ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៦ ខែវិច្ឆិកានេះ ដោយបានបញ្ជាក់ថា សម្ពាធទាបសកម្មដែលស្ថិតនៅក្បែរប្រទេសវៀតណាម អស់រយៈពេល២-៣ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ(TD) បច្ចុប្បន្នកើនឥទ្ធិពលទៅជា ព្យុះទី២៤ ឈ្មោះ ណាគ្រី(NAKRI)។ ព្យុះនេះ នឹងបក់ចូលប្រទេសវៀតណាម នៅចំណុចលើខេត្តញ៉ាត្រាង នៅយប់ថ្ងៃទី៩ ចូលថ្ងៃទី១០ វិច្ឆិកា ហើយវា នឹងថមថយឥទ្ធិពលវិញជាបន្តបន្ទាប់ រួចចូលមកដល់កម្ពុជា ក្នុងកម្រិតជាសម្ពាធទាប នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
បើតាមប្រភពដដែល ឥទ្ធិពលទី២៤ ឈ្មោះ ណាគ្រី(NAKRI) នឹងធ្វើឲ្យបណ្តាខេត្តភាគខាងជើង និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងតិចតួច ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា។ បន្ទាប់មកនៅថ្ងៃទី ១០-១១ វិច្ឆិកា នឹងអាចមានភ្លៀងពីតិច ទៅមធ្យម។ ខណៈបណ្តាខេត្តក្រុងនានា នៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងតិចតួច ចាប់ពិថ្ងៃទី៧ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com