ជាតិ
​​​ន​យោ​បាយ​ជាតិ​
បាងកក​ប៉ុ​ស្ត៍​៖ ថៃ​មិន​អនុញ្ញាត​ឱ្យមាន​ការជួប​ជុំ​សកម្មជន​នយោបាយ​រប​ស់បរ​ទេស​ទ្រង់ទ្រាយ​ធំ​ឡើយ​
06, Nov 2019 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ
​សារព័ត៌មាន​បាងកក​ប៉ុ​ស្ត៍​របស់​ប្រទេស​ថៃ​ផ្សាយ​ឱ្យដឹងថា អាជ្ញាធរ​កម្ពុជា​បាន​ស្នើសុំ​កិច្ចសហការ​ពី​អាជ្ញាធរ​ថៃ ដើម្បី​តាមដាន​ដោយ​ម៉ត់ចត់​នូវ​សកម្មភាព​ក្រុម​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

 
​កាសែត​ជា​ភាសា​អង់គ្លេស​មួយ​នេះ​បាន​សរសេរ​ដោយ​យោងតាម​ភ្នាក់ងារ​ចារកិច្ច​របស់​កម្ពុជា​ថា ក្រុម​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​បាន​ស្វែងរក និង​ប្រមូល​ការគាំទ្រ​ពី​ពលករ​ជាង​១០០០​នាក់​ពី​ផ្សារ​រោង​ក្លឿ​ឱ្យ​ចូលរួម​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​។​
 
​បាងកក​ប៉ុ​ស្ត៍​បាន​ដកស្រង់​ប្រសាសន៍​លោក Benjapol Rodsawat ប្រធាន​អង្គភាព​អន្តោ​ប្រវេ​សន្ត​ថៃ​ប្រចាំខេត្ត ស្រះកែវ ដែលមាន​ព្រំដែន​ជាប់​ខេត្តបន្ទាយមានជ័យ ដែល​បញ្ជាក់ថា​៖«​ប្រទេស​ថៃ​នឹងមិន​អនុញ្ញាត​ឱ្យមាន​ការជួប​ជុំ​ទ្រង់ទ្រាយ​ធំ​នៃ​សកម្មជន​នយោបាយ​រប​ស់បរ​ទេស​នៅលើ​ទឹកដី​ខ្លួន​ឡើយ​»​។​
 
​កាសែត​បាងកក​ប៉ុ​ស្ត៍​ដដែល​ក៏បាន​ផ្សាយ​ឱ្យដឹង​ដែរ​ថា នៅពេលនេះ​អាជ្ញាធរ​ថៃ​បាន​បង្កើន​ការត្រួតពិនិត្យ​យ៉ាង​តឹងរឹង​លើ​អ្នក​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ដោយ​ស្នើឱ្យ​ពួកគេ​ដោះ​មួក ដោះ​ម៉ា​ស់មុខ ជាដើម​។​
 
​គួរ​រំ​ឮ​ក​ផងដែរ​ថា ប៉ូលិស​ថៃ​តាម​ព្រំដែន​ថៃ​កម្ពុជា​ក៏បាន​បិទ​រូបថត​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ជាក់ថា​ជា​សញ្ញា​ដែល​ត្រូវ​តាម​ចាប់ខ្លួន​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com