ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់​ប្រាណ​ច្រើនពេក មាន​ផលវិបាក​ដែរ​ទេ​?
07, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​មនុស្ស​ភាគច្រើន ការហាត់​ប្រាណ​កម្រិត​មធ្យម​ទៅ​ខ្លាំងក្លា គួរតែ​ធ្វើជា​ទៀងទាត់ ទើប​ផ្តល់​សុខភាព​ល្អ​។​ប៉ុន្តែ​វា​អាច​នឹង​ផ្តល់​ជា​ផលវិបាក​ដល់​រាងកាយ​វិញ បើសិនជា​អ្វីៗ​ទៅជា​ខ្លាំង​ជ្រុល​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ហាត់ប្រាណ​ខ្លាំងពេក និង​ត្រូវ​ការកែប្រែ​ទម្លាប់​ហាត់​នេះ​ឡើងវិញ​៖

 
  • ​មិនអាច​ធ្វើការ​ហាត់ប្រាណ​នៅ​កម្រិត​ដដែល​ឡើងវិញ​
  • ​ត្រូវការ​ពេល​សម្រាក​កាន់តែ​យូរ​
  • ​មាន​អារម្មណ៍​ថា​អស់កម្លាំង បាក់​ទឹកចិត្ត តក់ស្លុត ឬ​ឆេវឆាវ​
  • ​ពិបាក​គេង​
  • ​ឈឺ​សាច់ដុំ​
  • ​មាន​របួស​ដោយសារតែ​ប្រើប្រាស់​សាច់ដុំ​ខ្លាំង​ជ្រុល​
  • ​មាន​ភាព​ត្រជាក់​ក្នុង​ខ្លួន​ខ្លាំង​ជាង​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com