មិន​ចង់​មាន​ជំងឺ​តំណពូជ គួរតែ​អនុវត្តតាម​រូបមន្ត​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
មិន​ចង់​មាន​ជំងឺ​តំណពូជ គួរតែ​អនុវត្តតាម​រូបមន្ត​ទាំងនេះ​
06, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​តំណពូជ ជា​ជំងឺ​ដែល​ម្តាយ​ឳ​ពុក​មាន ហើយ​អាច​កើត​លើ​ខ្លួន​កូន​បាន​។ ដូចនេះ តើ​មាន​វិធី​អ្វី​ដើម្បី​ចៀសវាង​ទៅ​?

 
  1. ​ប្រសិនជា​ឳ​ពុក​ម្តាយ​របស់​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម នោះ​អ្នក​ក៏​អាច​កើតមាន​ជំងឺ​នេះ​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ឧស្សាហ៍​ពិនិត្យមើល​សម្ពាធ​ឈាម និង​គ្រប់គ្រង​ទម្ងន់​អ្នក​ឲ្យ​បានល្អ ដោយ​មិនគួរ​ឲ្យ​ធាត់​ពេក​ទេ​។ ជាពិសេស អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ស្រា និង​ជក់បារី​។ ម្យ៉ាងទៀត អ្នក​ក៏​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​ពេក​ដែរ​។​
  2. ​បើ​ឳ​ពុក​ម្តាយ​អ្នក​កើតមាន​ជំងឺ​ទឹកនោមផ្អែម អ្នក​ក៏​អាច​ឆ្លង​ពី​គាត់​ផងដែរ​។ ដូចនេះ ក្រោយ​អាយុ​៤៥​ឆ្នាំ អ្នក​គួរតែ​ពិនិត្យមើល​ជាតិ​ស្ករ​អ្នក​ឲ្យ​បាន​ទៀង​។ ម្យ៉ាងទៀត អ្នក​គួរតែ​ពិសារ​បន្លែ ផ្លែឈើ សាច់ ស៊ុត ទឹកដោះគោ និង​អាហារ​ផ្សេងទៀត ឲ្យ​មាន​លំនឹង ទើប​អ្នក​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​នេះ​។ ម្យ៉ាងទៀត អ្នក​គួរតែ​រក្សា​រាង​ស្អា​តរបស់​អ្នក​ឲ្យ​បាន​ជាប់ ដោយ​មិនគួរ​បណ្តោយ​ឲ្យ​ធាត់​ពេក​នោះទេ​។​
  3. ​ជំងឺមហារីក​ក្រពះ ក៏​ជា​ជំងឺ​តំណពូជ​ដែរ​។ ដូចនេះ អ្នក​គួរតែ​កាត់បន្ថយ​ការ​ពិសារ​ស្រា​បៀរ ព្រោះ​វា​ជា​កត្តា​ចំបង​ក្នុងការ​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺមហារីក​ក្រពះ​។ ម្យ៉ាងទៀត អ្នក​ក៏​គួរតែ​កុំ​ពិសារ​អាហារ​ដែល​ប្រៃ​ជ្រុល​ច្រើន​ឲ្យ​សោះ ព្រោះ​វា​ក៏​ជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ទាំងឡាយ​ផងដែរ​។​
  4. ​នៅពេលដែល​ម្តាយ​របស់​អ្នក មាន​ជំងឺ​ពុក​ឆ្អឹង អ្នកនឹង​អាច​កើត​ដូចជា​គាត់​អញ្ចឹង​។ ដូចនេះ អ្នក​គួរតែ​ពិសារ​ទឹកដោះគោ​ឲ្យ​បាន​ច្រើន​ដើម្បី​ប៉ូវ​កាល់ស្យូម​។ ម្យ៉ាងទៀត អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ហើយ​កាត់បន្ថយ​ពិសារ​ស្រា និង​ជក់បារី ទើប​អ្នក​មិនមាន​អាកា​រៈពុក​ឆ្អឹង​នេះ​កើតឡើង​។​
  5. ​បើ​អ្នក​មិន​ចង់​កើត​ជំងឺ​ភ្លេចភ្លាំង​នៅពេល​ចាស់ អ្នក​គួរតែ​គ្រប់គ្រង​អារម្មណ៍​របស់ខ្លួន​ឲ្យ​បានល្អ ទើប​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​មួយ​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com