ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខ្លាញ់​រុំ​ថ្លើម បណ្តាលមកពី​មូលហេតុ​អ្វី​ទៅ​?
06, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូល​ហេតុដែល​ធ្វើ​ឲ្យ​ខ្លាញ់​រុំ​ថ្លើម​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  • ​នៅពេលដែល​សារធាតុ​អាល់កុល​ចូលទៅក្នុង​រាងកាយ​អ្នក​ច្រើនពេក នឹងធ្វើ​ឲ្យ​ប៉ះពាល់​ជាងគេ​គឺ​ថ្លើម ដោយ​ថ្លើម​អ្នក​អាចមាន​ខ្លាញ់​រុំ​ព័ទ្ធជុំវិញ ហើយក៏​អាចធ្វើ​ឲ្យ​ថ្លើម​អ្នក​ប្រែជា​រឹង​។ បើ​ធ្ងន់ធ្ងរ​បំផុត ថ្លើម​អ្នកនឹង​អាច​កើត​មហារីក​តែម្តង​។ ដូចនេះ បើ​ចង់​ឲ្យ​ថ្លើម​អ្នកមាន​សុខភាព​ល្អ គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ស្រា​ទាំងឡាយ​។​
  • ​នៅពេលដែល​អ្នក​តែងតែ​ញ៉ាំ​សាច់​ច្រើនជាង​បន្លែ នោះ​ថ្លើម​អ្នកនឹង​ដំណើរការ​មិនល្អ​ឡើយ ដោយ​អាចធ្វើ​ឲ្យ​ខ្លាញ់​អាច​នៅជាប់​កន្លែង​នោះ​។ យូរ​ទៅ​ថ្លើម​អ្នកនឹង​អាច​កើតមាន​បញ្ហា ដោយសារតែ​មិនអាច​ដំណើរការ​បានល្អ​។​
  • ​បុគ្គល​ដែល​ធាត់​ខ្លាំង ក៏​ងាយ​មាន​ខ្លាញ់​រុំ​ថ្លើម​ដែរ ព្រោះ​សារធាតុ​ខ្លាញ់​ទាំងនោះ​មិនអាច​រំលាយ​បានល្អ ទើប​ធ្វើ​ឲ្យ​អ្នក​ធាត់​។ ដូចនេះ អ្នក​គួរតែ​ស្រក​ទម្ងន់​ខ្លះ ទើប​ខ្លាញ់​អាចរំលាយ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្លើម​របស់​អ្នក​។​
  • ​មនុស្ស​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ក៏​ងាយ​កើតមាន​អាកា​រៈ​ខ្លាញ់​រុំ​ថ្លើម​ដែរ ព្រោះ​សារធាតុ​ស្ករ ព្រមទាំង​ខ្លាញ់​ដែលមាន​ក្នុង​រាងកាយ មិនអាច​រំលាយ​បានល្អ​។ ដូចនេះ យូរ​ទៅនឹង​ប្រមូលផ្តុំ​ក្នុង​ថ្លើម ធ្វើ​ឲ្យ​ថ្លើម​អ្នក​ប្រកាសអាសន្ន​បាន​។​
  • ​បុគ្គល​ដែល​ខ្វះ​សារធាតុចិញ្ចឹម ក៏​អាច​កើតមាន​ខ្លាញ់​រុំ​ថ្លើម​ដែរ ព្រោះ​ក្នុង​រាងកាយ​អ្នក​ខ្វះ​ប្រូតេអ៊ីន ដោយ​យូរ​ទៅនឹង​អាចធ្វើ​ឲ្យ​ថ្លើម​អ្នក​កើតមាន​ជំងឺ​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ចំណុច​ទាំងនេះ ទើប​ធ្វើ​ឲ្យ​ថ្លើម​អ្នក​គ្មាន​បញ្ហា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com