អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Focus Media បើកសម្ពោធ​ជា​ផ្លូវការ ដើម្បី​នាំយក​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​សម័យថ្មី និង​ផ្ដល់​ចំណូល​បន្ថែម​ដល់​អ្នករត់​កង់​បី
06, Nov 2019 , 2:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Focus Media ដែលជា​ក្រុមហ៊ុន​ផ្ដល់​ការផ្សព្វផ្សាយ​បែប​យុគ​សម័យថ្មី​នៅ​កម្ពុជា​បានដាក់​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាច្រើន នៅ​រាជធានី​ភ្នំពេញ​។​
​តាមរយៈ​គោលនយោបាយ «​វិថី​មួយ ខ្សែក្រវ៉ាត់​មួយ​» និង​ដើម្បី​ឆ្លើយតប​នឹង​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ទំនើបៗ បានផ្ដល់​នូវ​ឱកាស​ដ៏​ល្អ​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម័យថ្មី នៅ​ប្រទេស​កម្ពុជា​។ ហេតុនេះហើយ ទើប​ក្រុមហ៊ុន Focus Media Co,.LTD បាន​នាំយក​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម បែប​ឈានមុខ​គេ និង​ធំជាងគេ​មកដល់​ប្រទេស​កម្ពុជា​។​
 
Focus Media បាន​ប្រើប្រាស់​រ៉ឺម៉ក​កង់​បី ជា​វិធីសាស្ត្រ​ក្នុងការ​ផ្សព្វផ្សាយ ជំរុញ​ការលក់ និង​ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​របស់លោក​អ្នក កាន់តែ​ល្បីល្បាញ​ថែមទៀត​។ ក្រៅពី​ការជួយ​ជំរុញ​អាជីវកម្ម​នៅ​កម្ពុជា វត្តមាន​របស់​ក្រុមហ៊ុន Focus Media ក៏បាន​ចូលរួមចំណែក​មួយផ្នែក ក្នុង​ការងារ​សង្គម តាមរយៈ​ការជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​បងប្អូន​ដែលជា​អ្នករត់​កង់​បី​ផងដែរ​។ បច្ចុប្បន្ននេះ Focus Media បាន​បំពាក់​ប្រព័ន្ធ​ឧបករណ៍​ផ្សព្វផ្សាយ​សម័យ​ទំនើប​ជាង ១,០០០​គ្រឿង​រួចមកហើយ លើ​រ៉ឺម៉ក​កង់​បី និង​បាន​ចុះកិច្ចសន្យា​ជាមួយ​ម្ចាស់​កង់​បី ៥,០០០ នាក់​រួចហើយ​ដែរ​។​


 
​ការផ្សព្វផ្សាយ​តាមរយៈ​ឧបករណ៍​ផ្សាយពាណិជ្ជកម្ម ដែល​បំពាក់​លើ​រ៉ឺ​មក​កង់​បី វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជូន​ម្ចាស់​អាជីវកម្ម​ដូចជា​៖
 
១. ការ​បង្ហោះ​ស្ប៉ត​ពាណិជ្ជកម្ម មាន​ភាព​រហ័ស និង​អាច​ផ្លាស់ប្ដូរ​បាន​គ្រប់ពេលវេលា​
២. វីដេអូ​មាន​កម្រិត​ច្បាស់​ល្អ និង​ទទួលបាន​ប្រសិទ្ធភាព​ទ្វេដង​
៣. ផលិតផល ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អតិថិជន​គោលដៅ​របស់​លោកអ្នក​យ៉ាង​ឆាប់រហ័ស​
 
​គួររំលឹកថា Focus Media Co,.LTD មិន​ត្រឹមតែ​ផ្ដល់​ជា​សេវាកម្ម​ផ្សព្វផ្សាយ តាមរយៈ​ការដាក់​ឧបករណ៍​ផ្សាយពាណិជ្ជកម្ម នៅលើ​រ៉ឺម៉ក​កង់​បី​នោះទេ នាពេលខាងមុខ ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​សេវាកម្ម​របស់ខ្លួន រហូតដល់​ការផ្ដល់​សេវាកម្ម​ផ្សព្វផ្សាយ​តាម​ដងផ្លូវ​នានា ចំណត​យានយន្ត រោងភាពយន្ត និង​លើ​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​។ 


 
Focus Media Co,.LTD គឹជា​ក្រុមហ៊ុន​ដែល​ផ្ដោត​សំខាន់ ទៅលើ​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់លោក​អ្នក និង​បង្កើត​ឲ្យ​បានការ​ផ្សាយ លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​គ្រប់​ជ្រុងជ្រោយ​។ លើសពីនេះ ក្រុមហ៊ុន​ក៏​ប្ដេជ្ញា​យក​អតិថិជន​ជា​គោល បង្កើត​ឲ្យ​មាន​ទីកន្លែង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្រប់​ជ្រុងជ្រោយ​ផងដែរ​។
​ក្រុមហ៊ុន បន្ត​ស្វាគមន៍​បងប្អូន​រ៉ឺម៉ក​កង់​បី ដែល​ចង់​ស្វែងរក​ចំណូល​បន្ថែម​ផងដែរ​។ សម្រាប់​ការចុះឈ្មោះ​ជាមួយ​ក្រុមហ៊ុន សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​៖ 069 47 63 50 / 095 45 77 76 ឬ​តាមរយៈ​អាសយដ្ឋាន​៖ ផ្ទះ​លេខ​៣៤ បុរី​អ័​រ​គី​ដេ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ 








 
​ព័ត៌មាន​បន្ថែម​សូម​ចុច​តំណ​ភ្ជាប់ 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com