អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ទទួលបាន​ពាក្យស្នើសុំ​បម្រើ​ការងារ​ជាច្រើន ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៩
06, Nov 2019 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ និង​ជា​និយោជក​នៃ​ជម្រើស បានផ្តល់​ឱកាស​ការងា​រ​ជាច្រើន​មុខតំណែង ដល់​សិស្ស​និស្សិត និង​បេក្ខជន ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ក្នុង​ពិ​ព័រ​ណ៌​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩ ដែល​បាន​ប្រព្រឹត្តទៅ នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២ និង​ទី​៣ ខែវិច្ឆិកា កន្លងទៅ​។ ដូចជា​បណ្ដា​ឆ្នាំមុនៗ​ដែរ ឆ្នាំនេះ មាន​និស្សិត​និង​បេក្ខជន​ជាច្រើន​កុះករ បានមក​ទស្សនា​ស្ដង់​របស់​ប្រា​សាក់ និង​ដាក់ពាក្យ​បម្រើការ នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នេះ​។ នេះ​បង្ហាញឱ្យឃើញថា ប្រា​សាក់ គឺជា​ស្ថាប័ន ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើន ពី​អ្នកស្វែងរក​ការងារ​ធ្វើ​។​
 
​លោក ហឿន ហុ​ន្នី នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា ប្រា​សាក់​ជា​គ្រឹះស្ថាន​ដ៏​ល្អ សម្រាប់​ចាប់ផ្តើម​អាជីព​ការងារ និង​រីកចម្រើន​ជាមួយគ្នា​។ ប្រា​សាក់ មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់ បរិយាកាស​ការងារ​ល្អ ទទួលបាន​អត្ថប្រយោជន៍​ច្រើន អាចធ្វើ​ការ​នៅ​ជិត​ផ្ទះ អភិវឌ្ឍ និង​បង្កើន​សមត្ថភាព​បុគ្គលិក និង​ផ្តល់​និរន្តរភាព​ការងារ​យូរអង្វែង​។​
 
​លោក ហុ​ន្នី បាន​បន្ថែមទៀតថា ប្រា​សាក់ ផ្តល់ជូន​ប្រាក់បៀវត្ស រង្វាន់​លើកទឹកចិត្ត និង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន រួមមាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ ប្រាក់ឧបត្ថម្ភ​បុណ្យ​ភ្ជុំបិណ្ឌ ប្រាក់ឧបត្ថម្ភ​តួនាទី  ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប ឯកសណ្ឋាន ធានារ៉ាប់រង​សុខភាព ធានារ៉ាប់រង​លើ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ ធានារ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន កន្លែង​ស្នាក់នៅ ឈប់សម្រាក​ប្រចាំឆ្នាំ ឈប់សម្រាក​រៀប​អាពាហ៍ពិពាហ៍ ឈប់សម្រាក​លំហែ​មាតុភាព និង​បិតុភាព ឈប់សម្រាក​ពេល​មាន​ជំងឺ ឈប់សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ និង​អត្ថប្រយោជន៍​ផ្សេងទៀតៗ​។​


 
​អ្វីដែល​ពិសេស នា​ថ្ងៃ​ពិព័រណ៍​ការងារ​នោះ ប្រា​សាក់ បានផ្តល់​ការប្រឹក្សា​លើ​ការងារ​ដោយ​ក្តី​រាក់ទាក់ រីករាយ ស្និទ្ធស្នាល និង​ផ្តល់​ជា​វិធីសាស្ត្រ ក្នុង​ការជួយ​ដល់​បងប្អូន​សិស្ស​និស្សិត ឱ្យទទួល​បាន​អាជីព​ការងារ​ជោគជ័យ សម្រាប់​ទិសដៅ​ការងារ​នាពេល​អនាគត​របស់ខ្លួន​។​
 
​គិត​ត្រឹម​ត្រីមាស​ទី ៣ ឆ្នាំ​២០១៩​នេះ ប្រា​សាក់ មាន​បុគ្គលិក​សរុប​ប្រមាណ ៩,០០០ នាក់ ក្នុង​មុខតំណែង និង​ជំនាញ​ផ្សេងៗ​គ្នា​ជាច្រើន និង​កំពុង​ប្រតិបត្តិការ​ទូទាំង​កម្ពុជា​។​
​សម្រាប់​បងប្អូន​ដែល​ខកខាន មិនបាន​ចូលរួម​ក្នុង​ពិ​ព៌​ណ​ការងារ​នេះ បងប្អូន​ក៏​នៅតែ​មានឱកាស​ទទួលបាន​ការងារ​ពី​ប្រា​សាក់ ដោយ​គ្រាន់តែ​ផ្ញើ​ប្រវត្តិរូប​សង្ខេប (​ឬ CV) មកកាន់​អ៊ី​ម៉ែ​ល ​[email protected]






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com