ជាតិ
ស្នងការនគរបាល ថា ជនស៊ីវិលដែលចុះចាប់គ្រឿងញៀន នៅម្ដុំបឹងកក់ មិនមែនជាសមត្ថកិច្ចទេ រូបពីហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ ករណីជនស៊ីវិល ដែលតែងតែមានសកម្មភាពចុះចាប់គ្រឿងញៀននៅម្ដុំបឹងកក់ ខណ្ឌទួលគោកនោះ មិនមែនជាក្រុមកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ។ នេះជាការបកស្រាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលចេញផ្សាយកាលពីថ្ងៃទី៤ វិច្ឆិកា។
ស្នងការនគរបាលជាតិ អះអាងថា ខ្លួននឹងស្វែងរកជនល្មើសដែលបន្លំខ្លួនជាសមត្ថកិច្ចនេះ យកមកចាត់វិធានការតាមច្បាប់។ «ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនឱ្យក្រុមជនស្លៀកស៊ីវិលទាំងនោះ បង្កបញ្ហាទាំងនេះទៀតឡើយ។ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វើសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ»។ នេះជាការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលសន្យាថា ខ្លួននឹងសហការណ៍ជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការច្បាប់ មិនឱ្យមានករណីជនស៊ីវិលចាប់គ្រឿងញៀននេះ កើតឡើងទៀតឡើយ ៕
Tag:
គ្រឿងញៀន
សមត្ថកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com