ជាតិ
អាជ្ញាធរ​សៀមរាប នឹងធ្វើ​ពិធី​បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ នៅមុខ​ព្រះ​លានជល់ដំរី​
07, Nov 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ បរិវេណ​អង្គរធំ មុខ​ទី​ព្រះ​លានជល់ដំរី នឹង​ក្លាយ​ជាទី​រៀបចំ​ពិធី​បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​។ ពិធី​នេះ នឹងត្រូវ​រៀបចំ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ៩-១២ ខែវិច្ឆិកា ក្រោម​ការសហការ​ពី​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាលខេត្ត និង​វិ​ស័​ឯកជន​។


 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា ក្នុង​ពិធី​នេះ​មាន​ព្រះសង្ឃ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាង​៥០០​អង្គ និមន្ត​ចូលរួម រួមទាំង​ពុទ្ធបរិស័ទ​ជាង ២​ពាន់​នាក់​។ ក្នុង​ពិធី​បណ្តែតប្រទីប​នេះដែរ នឹងមាន​រៀបចំ​ពិធី​សាសនា​មួយចំនួន និង​សកម្មភាព​ផ្សេងៗ​ដូចជា ការ​ច្រូតស្រូវ ដាល់អំបុក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ជាដើម ព្រមទាំង​មានការ​សម្តែង​ល្ខោន​បុរាណ​នៅ​រាត្រី​ថ្ងៃទី​១០ និង​ទី​១១ វិច្ឆិកា​។ ដោយឡែក​នៅ​ថ្ងៃទី ១២ វិច្ឆិកា នឹងមាន​ពិធីរាប់បាត្រ​បញ្ចប់​កម្ម​វិធី​។ នេះ​ជា​កម្មវិធី​ដែល​បញ្ជា​ក់ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​៕
 



Tag:
 អុំទូក​
  សៀមរាប​
  បណ្ដែតប្រទីប​
© រក្សាសិទ្ធិដោយ thmeythmey.com