ជាតិ
សង្គមជាតិ
មន្ត្រីបរិស្ថានចំនួន១៧៥រូប ទទួលបានមេដាយ ដោយសារកិច្ចខំប្រឹងការពារបរិស្ថាន និងធនធានធម្មជាតិ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន
×
ដោយ៖ ផាត ដាណេ
ភ្នំពេញ៖ មន្ត្រីក្រសួងបរិស្ថានចំនួន១៧៥រូប ដែលមានតួនាទីចាប់ពីអនុរដ្ឋលេខាធិការ រហូតដល់មន្ត្រីឧទ្យានុរក្ស បានទទួលមេដាយកិត្តិយស ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនកម្ពុជាក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីបំពាក់មេដាយនេះ កាលពីថ្ងៃទី ៣ វិច្ឆិកាថា មេដាយដែលមន្ត្រីទាំង១៧៥រូបទទួលបាននេះ គឺជាការទទួលស្គាល់របស់រាជរដ្ឋាភិបាល ចំពោះការលះបង់ និងព្យាយាមបំពេញការងារ ក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ លោករដ្ឋមន្ត្រី បានបន្ថែមដែរថា៖«អ្វីដែលមន្ត្រីរាជការបានប្រឹងប្រែងបំពេញជាង២៥ឆ្នាំ លើវិស័យបរិស្ថានបានទទួលលទ្ធផល ហើយនឹងបន្តទៅមុខទៀត ហើយប្រជាពលរដ្ឋចាប់ផ្ដើមទទួលយក នូវអ្វីដែលយើងបានគិតគូរ ដើម្បីគុណភាពបរិស្ថាន និងធានាបាននិរន្តរភាពបរិស្ថាន»។
សូមបញ្ជាក់ថាពិធីបំពាក់មេដាយជូនមន្ត្រីបរិស្ថានទាំង១៧៥រូបនេះ ធ្វើឡើងមុនមួយថ្ងៃ នៃសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន ដែលត្រូវបានរៀបចំឡើងពីនៅថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Tag:
បរិស្ថាន
មន្ត្រី
ឧទ្យានុរក្ស
ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com