អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន VR Legend PLC រៀបចំ​ពិធី​ជួបជុំ​ដៃគូ​អាជីវកម្ម ដើម្បី​បង្ហាញ​សមិទ្ធផល​ជោគជ័យ និង​ឱកាស​រីកចម្រើន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​
07, Nov 2019 , 9:45 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន VR Legend PLC ដែលជា​ក្រុមហ៊ុន​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស លើ​ការវិនិយោគ​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​រៀបចំ​ព្រឹត្តិការណ៍​ក្នុងប្រទេស​កម្ពុជា បានរៀបចំ​កម្មវិធី​ជួបជុំ​អ្នកវិនិយោគ និង​ដៃគូ​អាជីវកម្ម​របស់ខ្លួន​នៅ​សណ្ឋាគារ Rosewood Phnom Penh​។​
 
​កម្មវិធី​ជួបជុំ​ដ៏​ឱឡារិក​នេះ រៀបចំឡើង​ក្រោម​ប្រធានបទ​សំខាន់ៗ​ចំនួន​បី​។ ប្រធានបទ​ទីមួយ គឺ​ណែនាំ​អំពី​ជម្រើស​ជាច្រើន នៃ​ការធ្វើ​វិនិយោគ​នៅ​ជុំវិញ​ពិភពលោក ហើយ​ការវិនិយោគ​មួយចំនួន បានចាប់ផ្តើម​ក្នុងប្រទេស​កម្ពុជា ជា​យូរណាស់​មកហើយ​។ ប្រធានបទ​ទី​ពីរ គឺ​បង្ហាញ​ពី​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ របស់​វិស័យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​កម្ពុជា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រួម​នឹង​ការណែនាំ​ពី​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា Virtual Reality (VR) និង Augmented Reality (AR) ដែល​បាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​ភាគ​ខាងលិច ហើយ​បច្ចេកវិទ្យា​ទាំងអស់នេះ អាច​ក្លាយជា​ទម្រង់​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ទំនើប នាពេល​អនាគត នៅ​កម្ពុជា​។ ប្រធានបទ​សំខាន់​ចុងក្រោយ គឺពាក់ព័ន្ធ​នឹង​ការបង្ហាញ ពី​សមិទ្ធផល​ការងារ​សំខាន់ៗ​ដែល VR Legend PLC សម្រេចបាន​ក្នុង​ឆ្នាំ ២០១៩​។​
 

 
​លោក Dr. Henry Sim ដែលជា Group Chairman របស់​ក្រុមហ៊ុន VR Legend PLC បានបង្ហាញ​ចំណាប់អារម្មណ៍​ប្រកបដោយ​ទំនុកចិត្ត​ថា​៖ «​ត្រឹម​រយៈពេល​មួយ​ដ៏​ខ្លី VR Legend PLC អាច​ពង្រីក​សក្តានុពល​របស់ខ្លួន រហូត​ក្លាយជា​ក្រុមហ៊ុន​ដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើន​នៅ​កម្ពុជា​។ ហើយ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា VR Legend PLC នឹង​ទទួលបាន​ជោគជ័យ លើសពី​ផែនការ​ដែល​បានគ្រោង​ទុក នេះ​ក៏ដោយ​សារ​មាន​ថ្នាក់ដឹកនាំ និង​បុគ្គលិក ដែល​ពោរពេញ​ដោយ​ការប្តេជ្ញាចិត្ត​ខ្ពស់ មាន​ឆន្ទៈ មាន​ចក្ខុវិស័យ​វែងឆ្ងាយ រួម​នឹង​ជំនាញ​ច្បាស់លាស់​ថែម​ទៀតផង​»​។​
 
​អ្នកស្រី តាក់ ពិសិដ្ឋ​រដ្ឋ​លីដា ជា Group CEO របស់ VR Legend PLC ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា​៖ «​ចាប់តាំងពី​យើង​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ដំបូង យើង​បាន និង​កំពុង​ឈរលើ​គោលជំហរ​ដ៏​រឹងមាំ ក្នុងការ​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ ដែល​មិន​ទាក់ទង​នឹង​ថ្នាំជក់ និង​គ្រឿង​ស្រវឹង ដែល​គោលជំហរ​នេះ កំពុង​ឆ្លើយតប ១០០% ទៅនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​។ ទោះបីជា​ក្រុមហ៊ុន​របស់​យើង​ថ្មី ទើប​តែមាន​វត្តមាន​ឡើង ក៏ប៉ុន្តែ​សមាជិក​ក្រុមការងារ​របស់​យើង​ម្នាក់ៗ សុទ្ធ​តែមាន​ចំណុច​ពិ​សេសមួយ​ដូចគ្នា​។ ពួកគាត់​ចូលចិត្ត​ការប្រកួតប្រជែង​នឹង​ឧបសគ្គ ដែល​កើតឡើង​នៅ​នឹង​មុខ ហើយ​ពួកគាត់​នឹងដាក់​ចិត្ត និង​កម្លាំង ១០០ ភាគរយ ដើម្បី​ស​ម្រ​ច​កិច្ចការ​នោះ​ដោយ​ជោគជ័យ​។ មាន​សមាជិក​ក្រុមការងារ​យើង​ខ្លះ មានបទពិសោធន៍​ការងារ​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្មនេះ​ជិត ៣០​ឆ្នាំ​ហើយ ប៉ុន្តែ​ការគិត និង​អារម្មណ៍​របស់​ពួកគាត់​នៅតែ​ក្មេង និង​ទាន់​សម័យកាល​ជានិច្ច​។ ដោយសារ​គុណសម្បត្តិ​ទាំងអស់​នេះហើយ ទើប​ជំរុញ​ឲ្យ​ពួកយើង​បាន​លទ្ធផល​ជោគជ័យ​លើសពី​ដែន​កំណត់​។ ខ្ញុំ​មាន​ទំនុកចិត្ត និង​សុទិដ្ឋិនិយម​ខ្ពស់ ដែល​ក្រុមហ៊ុន VR Legend PLC នឹង​ក្លាយជា​ចំណែក​មួយ​ដ៏​សំខាន់ នៃ​ការស្ថាបនា​វិស័យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​កម្ពុជា​យើង ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​»​។​

 
​អ្នកស្រី Tho Socheatvanny ជា Board Member របស់ VR Legend PLC មានប្រសាសន៍​បន្ថែមថា​៖ «​តាមរយៈ​មតិយោបល់​ល្អៗ ដែល​យើង​ទទួលបាន​ពី​អ្នកចូលរួម​ទាំងអស់ យើង​សម្រេច​ថា​នឹង​រៀបចំ​កម្មវិធី​ជួបជុំ​បែបនេះ​ជាប្រចាំ ដើម្បី​ឲ្យ​អ្នកវិនិយោគ និង​ដៃគូ​អាជីវកម្ម​របស់​យើង​ទទួល​ចំណេះដឹង អំពី​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​នាពេល​អនាគត​របស់​ក​ម្ពុ​ជា​។ នាង​ខ្ញុំ ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​បំផុត នៅពេលដែល​ឃើញ Group CEO និង Group COO របស់​យើង ឡើងមក​បង្ហាញ​អំពី​គោលជំហរ​នៃ​ការចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ខណៈពេលដែល​ប្រទេស​កម្ពុជា កំពុង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស ដែល​ពោរពេញ​ទៅដោយ​ឱកាស​វិនិយោគ ប្រសើរ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​»៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

 

Tag:
 VR Planing
© រក្សាសិទ្ធិដោយ thmeythmey.com