អត្ថបទពាណិជ្ជកម្ម
បេក្ខជន​ថៃ ឈ្នះ​ឡាន Subaru ពី​ការប្រកួត​ឈរ​ដាក់​បាតដៃ​លើ​រថយន្ត នៅ​សិង្ហ​បុរី​
07, Nov 2019 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
​សិង្ហ​បុរី​៖ បេក្ខជន​ពី​ប្រទេស​ថៃ Siripong Toosadee ក្លាយជា​ម្ចាស់​រថយន្ត​ស៊េរី​ថ្មី Subaru Forester 2.0i-S EyeSight តម្លៃ​ជិត​៦​ម៉ឺន​ដុល្លារ​អាមេរិក នៅក្នុង​ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត ស៊ូ​បា​រុ មេ​ឌា​ខ​ប (Mediacorp Subaru Last Palm Standing 2019) នៅ​សិង្ហ​បុរី ដោយ​ប្រើ​រយៈពេល​ឈរ ៧៦​ម៉ោង ៥៥​នាទី និង​៥​វិនាទី​។ ចំណាត់ថ្នាក់​ទី​ពីរ បាន​ទៅ​បេក្ខជន Luu Van Quoc ពី​ប្រទេស​វៀតណាម​។ បេក្ខជន​ចុងក្រោយ​ពី​កម្ពុជា ទូច ស៊ិ​ញ ទ​ទួ​បាន​ប្រាក់ ១,១៥០​ដុល្លារ​អាមេរិក​ពី​កម្មវិធី ក្រោយ​ឈរ​បាន​រយៈពេល ៦៤​ម៉ោង និង​៤៦​នាទី​។
 
​ក្រោយ​ឆ្លងកាត់​ការប្រកួតប្រជែង ដោយ​ស៊ូទ្រាំ​ឈរ​ដាក់​បាតដៃ​លើ​រថយន្ត Subaru ទាំងថ្ងៃទាំងយប់ ចំនួន​៣​យប់ ៤​ថ្ងៃ ដែលមាន​បេក្ខជន​ចូលរួម​សរុប​ចំនួន ៤០០​នាក់ នៅ​បរិវេណ​ផ្សារ​ទំនើប Ngee Ann City Civic Plaza បានបញ្ចប់​ជា​សា្ថ​ពរ​ហើយ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​។​
 
Siripong ទទួលបាន​រថយន្ត Subaru ស៊េរី​ថ្មី​មួយគ្រឿង ដែលមាន​តម្លៃ ៥៦,៥០០ ដុល្លារ​អា​មេរិ​ក ព្រមទាំង​ប្រាក់រង្វាន់​បន្ថែមទៀត​ជាច្រើន​។ ប្រាក់រង្វាន់​បន្ថែម​ផ្សេងៗ ត្រូវអនុវត្ត​ន៍តា​មល​ក្ខ​ខណ្ឌ​ដូច បេក្ខជន​បេ​ក្ខ​នារី​ណា ដែល​ឆ្លង​ផុត​ចាប់ពី​រយៈពេល​៤៨​ម៉ោង​ឡើងទៅ នឹង​ទទួលបាន​ប្រាក់រង្វាន់​៥០​ដុល្លារ​អាមេរិក ប្រសិនបើ​ពួកគេ​បន្ត​ឈរ​បាន​ចាប់ពី​៥​ម៉ោង​ជា​បន្តបន្ទាប់​ទៀត​។ ដោយឡែក​ទឹកប្រាក់ ១,០០០​ដុល្លារ ផ្តល់ជូន​ដល់​បេក្ខជន ដែល​ធ្វើបាន​ចុងក្រោយ​គេ ក្នុងចំណោម​គ្នា​១០​នាក់ ពី​ប្រ​ទេ​របស់​ពួកគេ​រៀងខ្លួន​។​


 
Subaru Last Palm Standing 2019 តម្រូវ​ឲ្យ​បេក្ខជន​ឈរ​ដាក់​បាតដៃ​លើ​រថយន្ត (​ទាំង​ថ្ងៃ​-​យប់​) យូរ​ជាងគេ ដោយ​ក្នុងនោះ​បេក្ខជន​៤០​នាក់ ត្រូវ​ឈរ​ដា​ក់ដៃ​លើ​រថយន្ត​មួយគ្រឿង ដែល​សរុប​ទាំងអស់​១០​គ្រឿង​។ បេក្ខជន​បេ​ក្ខ​នារី​ទាំងអស់ មាន​ពេល​សម្រាក ៥​នាទី ក្នុង​៦​ម៉ោង​ម្តង ដើម្បី​បរិភោគ​អាហារ សម្រួល​សរសៃ និង​បត់​ដៃ​បត់ជើង​ជាដើម​។​
 
​ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត Subaru លើក​ទី​១៨​នេះ មាន​៩​ប្រទេស​ចូលរួម ដែល​រួមមាន កម្ពុជា សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន ហុងកុង ឆាយ​នី​ស​តា​យ​ប៉ិ ថៃ វៀតណាម និង​ចិន ដែល​ការប្រកួត​នេះ មាន​រយ​:​ពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​២ ដល់ទី​៥ ខែ​វិឆ្ឆិកា​។ ចំណោម​បេក្ខភាព​ទាំង​៤០០​រូប ម្ចាស់ផ្ទះ​សិង្ហ​បុរី មាន​សមាជិក​ចូលរួម​ប្រកួត​រហូត​ច្រើនជាងគេ​ដល់ ៣២០​នាក់ និង​១០​នាក់ ពី​ប្រទេស​នីមួយៗ​។​
 
​កាលពី​ឆ្នាំ​២០១៨ បេ​ក្ខ​នារី​របស់​សិង្ហ​បុរី​ជា​អ្នកឈ្នះ​ជ័យលាភី​ពី​ព្រឹត្តិការណ៍ Subaru Palm Challenge ដោយ​ប្រើពេល ៧៥​ម៉ោង ១៧​នាទី និង​៥៨​វិនាទី ខណៈ​ចំណាត់ថ្នាក់​ទី​២ បាន​ទៅ​ថៃ​៕

























© រក្សាសិទ្ធិដោយ thmeythmey.com