អត្ថបទពាណិជ្ជកម្ម
ស្ងាត់ៗ ក្រុមហ៊ុន OPPO និង Ericsson សហការគ្នា​បើក​ដំណើរការ​បន្ទប់ពិសោធន៍ 5G
07, Nov 2019 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន OPPO បានប្រកាស​បើក​ដំណើរការ​មន្ទីរពិសោធន៍​រួមគ្នា ជាមួយ​ក្រុមហ៊ុន Ericsson ដែលជា​ក្រុមហ៊ុន​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​ឈានមុខ​គេ កាលពី​ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីក្រុង Shenzhen ប្រទេស​ចិន​។ មន្ទីរពិសោធន៍​ថ្មី​នេះ នឹង​ជួយ​រឹតចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការ​ជាស​កល រវាង​ក្រុមហ៊ុន OPPO និង Ericsson ឲ្យ​កាន់តែ​ជិតស្និទ្ធ តាមរយៈ​ការចែករំលែក​គ្នា​ទៅវិញទៅមក នៃ​បច្ចេកវិទ្យា​ចុងក្រោយ 5G និង​ជួយ​បង្កើន​ប្រសិទ្ធភាព​ផលិតផល 5G និង​ព​ន្លឿ​ន​ដំណើរការ​បណ្តាញ network ទ្រង់ទ្រាយ​ធំ​នៃ 5G នៅ​ទូទាំង​ពិភពលោក​។ 
 
​លោក Andy Wu អគ្គនាយករង និង ប្រធាន​ផ្នែក​វិស្វកម្ម Software ប្រចាំ​ក្រុមហ៊ុន OPPO បាន​បញ្ជាក់ថា​៖«​ពួកយើង​ពិតជា​រំភើប​រីករាយ​ក្រៃលែង ក្នុង​ការបើក​ដំណើរការ​មន្ទីរពិសោធន៍ 5G រួមគ្នា ជាមួយ​ក្រុមហ៊ុន Ericsson​។ គំនិត​ផ្តួចផ្តើម​នេះ គឺជា​កម្លាំងចលករ​នៃ​ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ប្រព័ន្ធ 5G និង​បណ្តាញ​ប្រតិបត្តិ​ករ (Operator) ទូទាំង​ពិភពលោក របស់​ក្រុមហ៊ុន Ericsson ជាមួយនឹង​ក្រុមហ៊ុន OPPO ដែលមាន​ជំនាញ និង​បទពិសោធន៍​ស្តង់ដារ ផ្នែក​បច្ចេកវិទ្យា 5G  និង​គម្រោងការ​នៃ​កម្មវិធី​បច្ចេកវិទ្យា​ផ្សេងៗ​។ យើង​នឹងធ្វើ​ការងារ​រួមគ្នា ដើម្បី​ពុះពារ​រាល់​ឩ​ប​សគ្គ ដើម្បី​ក្លាយជា​ក្រុមហ៊ុន​នាំមុខ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា 5G ក្នុងការ​ផ្គត់ផ្គង់ ផលិតផល​បច្ចេកវិទ្យា 5G កាន់តែ​ល្អ និង​បទពិសោធន៍​ថ្មី​សន្លាង សម្រាប់​អ្នកប្រើប្រាស់​ជុំវិញ​ពិភពលោក​»​។ 
 
​ទន្ទឹមនឹងនេះ លោក Luca Orsini អគ្គនាយករង និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ Network អាស៊ី​ភាគី​ឦសាន នៃ​ក្រុមហ៊ុន Ericsson បាន​និយាយថា ភាពជា​ដៃគូ​នេះ គឺជា​យុទ្ធសាស្ត្រ​ដ៏​មាន​សារៈសំខាន់​បំផុត សម្រាប់​ក្រុមហ៊ុន Ericsson និង OPPO​។ វា​ក៏​ជាការ​ឆ្លុះបញ្ចាំង​ផងដែរ នូវ​ភាព​ចម្រុះ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី 5G និង​ការច្នៃប្រឌិត​ផលិត នូវ​ផលិតផល​បច្ចេកវិទ្យា​ថ្មី និង​មានតម្លៃ​សម្រាប់​ទីផ្សារ​។  
 
​សូម​រំលឹកថា ក្រុមហ៊ុន​ទាំងពីរ​នេះ បាន​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ តាមរយៈ​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​ប៉ាតង់​ជាស​កល ក្នុងការ​អភិវឌ្ឍន៍ និង​សាកល្បង​បច្ចេកវិទ្យា 5G កាល​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨​។ កាលពីដើមឆ្នាំ ២០១៩ នៅក្នុង​កម្មវិធី MWC OPPO និង Ericsson បាន​ចាប់ដៃគ្នា​ដាក់​បង្ហាញ​ផលិតផល​ថ្មី ស្មា​ត​ហ្វូ​ន 5G​។ 
 
​នៅក្នុង​យុគសម័យ 5G ក្រុមហ៊ុន OPPO នឹង​បន្ត​វិនិយោគ​លើ​ការអភិវឌ្ឍ​ផលិតផល ការស្រាវជ្រាវ​បច្ចេកវិទ្យា​ស្តង់ដារ និង​កម្មវិធី​សម្រាប់ 5G តាមរយៈ​ភាពជា​ដៃគូ ដូចជា​ក្រុមហ៊ុន Ericsson ដើម្បី​ស្វែងរក​សក្តានុពល​ដ៏​អស្ចារ្យ​នៃ 5G និង​នាំមក​នូវ​តម្លៃ​ច្នៃប្រឌិត​របស់ខ្លួន ដល់​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​។ យើង​កំពុងតែ​រងចាំ​អ៊ុត​មើលថា តើ​ក្រុមហ៊ុន OPPO នឹង​បង្ហាញ​នូវ​បច្ចេកវិទ្យា 5G លើ​ស្មា​ត​ហ្វូ​ន​ត្រកូល​អ្វីខ្លះ ហើយនឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​កម្ពុជា​ពេលណា​ដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com