អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនគ្រួសារកក់ក្តៅបានផ្តួចផ្តើមធ្វើពិធីបុណ្យកឋិនទានដ៏ធំ និងអធិកអធមមួយជាមួយសមាជិក
× លោកឧកញា អ៊ុច សម្បត្តិ និង លោកជំទាវ ហ៊ឹម សុភ័ក្រ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ បានផ្តួចផ្តើមពិធីបុណ្យកឋិនទានដ៏ធំ និងអធិអធមមួយ របស់មហាគ្រួសារកក់ក្តៅ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានការចូលរួមពីសមាជិកតំណាងចែកចាយគ្រួសារកក់ក្តៅរាប់រយនាក់ បានដង្ហែរអង្គកឋិន ទៅកាន់វត្តរលាំងកំពូល ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រុមហ៊ុនគ្រួសារកក់ក្តៅ គឺជាក្រុមហ៊ុនគ្រឿងសម្អាងម៉ាកសញ្ញាក្នុងស្រុកមានរោងចក្រផលិតផ្ទាល់ខ្លួន ដែលកំពុងតែល្បីល្បាញឈ្មោះនិងជោគជ័យយ៉ាងខ្លាំងលើវិថីជំនួញអនឡាញ ព្រមទាំងជាក្រុមហ៊ុន ដែលបានជួយស្រី្តមេផ្ទះ និងស្ត្រីរកចំណូលបានតិចរាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា ឲ្យរកចំណូលបានច្រើន និងក្លាយជាស្ត្រីអ្នកជំនួញដ៏ខ្លាំងពូកែ ។
គូសបញ្ជាក់ផងដែរ ក្រុមហ៊ុនគ្រួសារកក់ក្តៅ មិនមែនត្រឹមជាក្រុមហ៊ុនដែលបានជួយដល់ស្ត្រីមេផ្ទះរាប់ម៉ឺននាក់អាចរកចំនូលបាននោះទេ ក្រុមហ៊ុនក៏បានជួយពួកគាត់ឲ្យចូលរួមពិធីបុណ្យបែបសាសនា ដើម្បីបង្ហាញពីសាមគ្គីភាព និងភាពកក់ក្តៅ ភាពជោគជ័យទៅមុខទាំងអស់គ្នាក្រោមដំបូលដ៏សែនកក់ក្តៅរបស់ក្រុមហ៊ុន។ ក្រៅពីការរកស៊ីជោគជ័យ លោកឧកញាអគ្គនាយក និងលោកជំទាវអគ្គនាយិកា ក៏តែងតែគិតគូលើបុណ្យទាន និងព្រះពុទ្ធសាសនាផងដែរ ជឿថាធ្វើល្អបានល្អ ប្រឹងប្រែងឲ្យអស់លទ្ធភាព និងទទួលបានជោគជ័យដូចក្រុមហ៊ុនគ្រួសារកក់ក្តៅដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com